Author Archive

PSG ប៉ះ Atalanta ក្នុងក្របខណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយនៅយប់នេះ

ក្លឹបអ្នកមានបារាំង PSG ប៉ះ Atalanta ក្នុងក្របខណ្ឌ Champions League ខណៈខ្សែប្រយុទ្ធ Kylian Mbappe អាចត្រឡប់មកជួយក្លឹបវិញ វគ្គ៨ក្រុមចុងក្រោយនៅយប់នេះ ។ កីឡាករសញ្ជាតិបារាំង បានជាពីរបួសកជើងហើយ ចំណែកអ្នកចាត់ការលោក Thomas Tuchel បាននិយាយថា Mbappe នឹងបង្ហាញខ្លួនក្នុងការប្រកួត ។ យ៉ាងណាមិញ លោក Tuchel បញ្ជាក់ថា Mbappe ទំនងស្ថិតជាកីឡាករបម្រុងច្រើនជាង សម្រាប់ជំនួបក្រុមមកពីអ៊ីតាលី ។ ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ បានរបួសកជើង អំឡុងពេលលេងពានរង្វាន់ French Cup វគ្គផ្ដាច់ព្រ័ត្រឈ្នះលើ Saint-Etienne

លោក ដូណាល់ ត្រាំ និយាយថា ថា ផលវិបាកដែលបង្កឡើងពីវិបត្តិ COVID-19 គឺអាក្រក់ជាងវិវាទពាណិជ្ជកម្មជាមួយចិនឆ្ងាយណាស់

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារនេះ បាននិយាយថា ទំនាក់ទនងដ៏ល្អប្រសើររបស់លោកជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រែប្រួលក្លាយទៅជាល្អក់កករអស់ហើយ ដោយសារតែវិបត្តិCOVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។ ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយ Fox Sports Radio លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា លោកធ្លាប់មានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយលោកស៊ី ជិនពីង… លោកចូលចិត្តគាត់ ប៉ុន្តែឥឡូវលោកមិនមានអារម្មណ៍បែបនោះទៀតទេ ។ នាឱកាសនោះដែរ ប្រធានាធិបតីអាម៉េរិករូបនេះបានសង្កត់ធ្ងន់ថា ផលវិបាកដែលបង្កឡើងពីវិបត្តិ COVID-19 គឺអាក្រក់ជាងវិវាទពាណិជ្ជកម្មជាមួយចិនឆ្ងាយណាស់ ហើយថា រូបលោកមិនបាននិយាយទូរស័ព្ទជាមួយលោក ស៊ី

មនុស្សស្លាប់កើនឡើងជាង១៧០នាក់ និងបាត់ខ្លួនចន្លោះពី៣០ទៅ៤០នាក់ ក្រោយករណីផ្ទុះដ៏កក្រើកនៅតំបន់កំពង់ផែរដ្ឋធានីបេរូត

លីបង់៖ រដ្ឋមន្ត្រីសុខាភិបាលលីបង់ ដែលចុះចេញពីតំណែង លោក Hassan Hamad បានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ផ្ទុះដ៏កក្រើកមួយ កាលពីសប្តាហ៍មុន នៅឯកំពង់ផែទីក្រុងបេរូត ប្រទេសលីបង់ បានកើនឡើងដល់១៧១នាក់ នេះបើតាមសារព័ត៌មានស៊ិនហួនាយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ។ លោក Hamad បានប្រាប់អ្នកយកព័ត៌មានថា ចំនួនមនុស្សដែលកំពុងបាត់ខ្លួន មានចម្លោះពី៣០ទៅ៤០នាក់ ។ ចំពោះអ្នករងរបួសវិញ លោកបានលើកឡើងថា មានអ្នករងរបួសប្រមាណ១.៥០០នាក់ កំពុងសម្រាកព្យាបាល ក្នុងនោះ១២០នាក់ កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។ សូមរំលឹកថា ការផ្ទុះដ៏ខ្លាំងក្លាមួយបានកើតឡើងនៅទីក្រុងបេរូត កាលពីថ្ងៃអង្គារសប្តាហ៍មុន បន្ទាប់ពីឃ្លាំងទុកចោលយ៉ាងធ្វេសប្រហែស ដែលមានអាម៉ូញ៉ូមនីត្រាត ចំនួន២.៧៥០តោននៅក្នុងនោះ ។ ការផ្ទុះនេះបានបណ្តាលឲ្យមានការខូចខាតយ៉ាងធំនៅក្នុងទីក្រុងមួយនេះ

សភាជាន់ខ្ពស់ចិនសម្រេចអូសបន្លាយពេលអាណត្តិសភាហុងកុងមួយឆ្នាំបន្ថែមទៀត បន្ទាប់ពីការបោះឆ្នោតត្រូវបានពន្យារពេល

ចិន៖ សភាជាន់ខ្ពស់ចិន នៅថ្ងៃអង្គារនេះ បានសម្រេចពន្យារពេលអាណត្តិរបស់សមាជិកសភាហុងកុងនាពេលបច្ចុប្បន្ន សម្រាប់រយៈពេលមួយឆ្នាំបន្ថែមទៀត ដែលគិតចាប់ពីកាលបរិច្ឆេទផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញាខាងមុខនេះ នេះបើតាមសារព័ត៌មាន CNA នាយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ។ ការពន្យារពេលខាងលើនេះ បានកើតមានឡើងបន្ទាប់ពីការបោះឆ្នោត ដែលគ្រោងទុកត្រូវបានអាជ្ញាធរហុងកុងប្រកាសថា ត្រូវពន្យារពេល ដោយសារតែបញ្ហា COVID-19 ។ យ៉ាងណាមិញ សេចក្តីសម្រេចខាងលើនេះ មានន័យថា ក្រុមប្រឹក្សានីតិបញ្ញត្តិរបស់ហុងកុង Legco នឹងបន្តបំពេញភារកិច្ចរបស់ខ្លួន ក្នុងរយៈពេលមិនតិចជាង១ឆ្នាំទៀតទេ ពោលរហូតទាល់តែសភាអាណត្តិថ្មី ត្រូវបានបោះឆ្នោតជ្រើសតាំង ៕

អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង២០.៤លាននាក់ ក្នុងនោះស្លាប់ជាង៧៤ម៉ឺននាក់ និងជាសះស្បើយជាង១៣.៤លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០លាន៥០ម៉ឺន១ពាន់៧៤៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៧៤ម៉ឺន៤ពាន់៥០៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣លាន៤២ម៉ឺន៤ពាន់១៦៣នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖ ១-សហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងកើនឡើងដល់៥លាន៣០ម៉ឺន៤ពាន់៣៥៥ករណី ក្នុងនោះមានអ្នកជំងឺសរុប១៦ម៉ឺន៧ពាន់៥៨៧នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន៧៥ម៉ឺន៥ពាន់៨៧នាក់ ។ ២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន១១ម៉ឺន២ពាន់៣៩៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១០ម៉ឺន៣ពាន់៩៩នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន២៤ម៉ឺន៣ពាន់១២៤នាក់ ។ ៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៣២ម៉ឺន៨ពាន់៤០៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៦ពាន់១៨៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៦៣ម៉ឺន៨ពាន់១០១នាក់ ។ ៤-រុស្ស៊ី

មនុស្ស២នាក់ទៀត ត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩ថ្មី នៅប្រទេសកម្ពុជាក្នុងថ្ងៃនេះ

យោងតាមក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ គេបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបមានចំនួន២៦៨នាក់ ។ ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន២នាក់នោះ មានម្នាក់ជាជនជាតិចិនមកពីប្រទេសហ្វីលីពីន និងម្នាក់ទៀតជាជនជាតិអាមេរិក ធ្វើដំណើរមកពីសហរដ្ឋអាមេរិក ហើយពួកគេកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ នៅថ្ងៃនេះ មិនមានករណីជាសះស្បើយនោះទេ ដែលនាំឲ្យមានអ្នកជាសះស្បើយសរុបចំនួន២២០នាក់ដដែល។ ជាមួយគ្នានោះ អ្នកដែលកំពុងទទួលការព្យាបាលមានចំនួន៤៨នាក់ និងមិនទាន់មានអ្នកស្លាប់នោះទេ ។

សង្ស័យមានការចាប់បង្ខាំងរូបនាង ទេីបនារីជនជាតិចិនម្នាក់ ចងកំរាលពូកលោតទម្លាក់ខ្លួនពីលេីសណ្ឋាគារជាន់ទី៦

ភ្នំពេញ៖ សង្ស័យមានការចាប់បង្ខាំងរូបនាង ទេីបនារីជនជាតិចិនម្នាក់ ចងកំរាលពូកលោតទម្លាក់ខ្លួនពីលេីសណ្ឋាគារជាន់ទី៦ មកទើលើកញ្ចក់សំយ៉ាបក្លោងទ្វារចូលសណ្ឋាគារ ចិនមានផ្លាក់យីហោ Rumdoul Grand Hotel បណ្ដាលឲ្យរងរបួសធ្ងន់  ហេីយស្រែកដង្ហេីយហៅគេឲ្យជួយ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងម្ចាស់ហាង  រាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះជួយសង្គ្រោះ ភ្លាមៗ ហេតុការណ៍នេះ កើតឡើងកាលពីរវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី១១  ខែសីហា  ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១៧៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សូមបញ្ជាក់ផងដែរថា ភ្លាមៗនោះគេឃេីញលោក ទៀង ចន្ទសារ មេប៉ូលីសខណ្ឌដូនពេញ ដឹកនាំកម្លាំងចុះទៅជួយ  ដោយមានទាំងលោក សុខ ពេញវុធ អភិបាលខណ្ឌ ចុះទៅជាមួយផងដែរ ដោយបានដាក់ជណ្ដេីរឡេីង

ប្រធានាធិបតីហ្វីលីពីនទទួលយកសំណើសុំផ្តល់វ៉ាក់សាំង COVID-19 ពីរុស្ស៊ី ដោយលោកស្ម័គ្រចិត្តចាក់សាកល្បងមុនគេ

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ បានទទួលយកសំណើសុំផ្តល់វ៉ាក់សាំង COVID-19 ពីប្រទេសរុស្ស៊ី ដោយលោកថែមទាំងបានស្ម័គ្រចិត្តចាក់សាកល្បងមុនគេ ដើម្បីជាកាយវិការបង្ហាញទំនុកចិត្ត និង ការដឹងគុណ នេះបើតាមសារព័ត៌មានបាងកកប៉ុស្តិ៍នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ។ ការប្រកាសទទួលយកវ៉ាក់សាំងពីរុស្ស៊ីខាងលើនេះ ធ្វើឡើងនៅពេលដែលហ្វីលីពីនបានរាយការណ៍ពីចំនួនអ្នកស្លាប់ដោយសារ COVID-19 ចំនួន៦១នាក់បន្ថែមទៀត កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលជាការកើនឡើងខ្ពស់បំផុតនៃតួលេខអ្នកស្លាប់ប្រចាំថ្ងៃ ចាប់តាំងពីថ្ងៃទី១៨ ខែកក្កដាមក ។ គួរបញ្ជាក់ផងដែរថា កាលពីខែមុន លោក ឌូទើតេ ក៏បានស្នើសុំឱ្យប្រធានាធិបតីចិនលោក ស៊ីន ជិនពីង ជួយដល់ហ្វីលីពីនផងដែរ ក្នុងការទទួលបាននូវវ៉ាក់សាំងប្រឆាំង COVID-19 ខណៈគិតមកទល់ពេលនេះ ហ្វីលីពីនមានអ្នកឆ្លងវីរុសនេះសរុប១៣ម៉ឺន៦ពាន់៦៣៨ករណី

លោក ដូណាល់ ត្រាំ មានបំណងអញ្ជើញមេដឹកនាំប្រទេសមិនមែនសមាជិក G7 ឲ្យចូលរួមកិច្ចប្រជុំកំពូលនេះដែរ ខណៈកន្លងមកមានការជំទាស់

សហរដ្ឋអាម៉េរិក៖ លោក ដូណាល់ ត្រាំ បានបង្ហាញពីបំណងចង់រៀបចំកិច្ចប្រជុំកំពូលG7 បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីអាម៉េរិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣ ខែវិច្ឆិកា ហើយថា លោកក៏នឹងអញ្ជើញមេដឹកនាំប្រទេសមិនមែនជាសមាជិកក្រុមនេះ ឱ្យចូលរួមផងដែរ នេះបើតាមសារព័ត៌មាន AFP នៅ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ។ នៅពេលត្រូវបានសាកសួរថាតើលោកនឹងអញ្ជើញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ឱ្យចូលរួមក្នុងកិច្ចប្រជុំ G7 ដែរឬទេ? លោក ត្រាំ បានឆ្លើយថា លោកអាចនឹងធ្វើដូច្នេះ ពីព្រោះលោក ពូទីន គឺជាតួកអង្គដ៏សំខាន់ ។ ប៉ុន្តែគំនិតនេះ ធ្លាប់ត្រូវបានបណ្ដាប្រទេសជាសមាជិក G7 ដូចជាអង់គ្លេស

អង្គការ WHO នឹងដឹកជញ្ជូនសម្ភារៈ និងគ្រឿងបរិក្ខារមនុស្សធម៌មានតម្លៃសរុប១.៧លានដុល្លារទៅកាន់លីបង់

បរទេស៖ អង្គការសុខភាពពិភពលោក WHO នឹងដឹកជញ្ជូនសម្ភារៈការពារផ្ទាល់ខ្លួន (PPEs) និងគ្រឿងបរិក្ខារមនុស្សធម៌ ដែលមានតម្លៃប្រមាណ១.៧លានដុល្លារ ទៅកាន់ប្រទេសលីបង់ បន្ទាប់ពីករណីផ្ទុះដ៏កក្រើកផ្តាច់ជីវិតមនុស្ស១៦៣នាក់ និងប្រមាណ៦ពាន់នាក់ទៀតរងរបួស នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ។ អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស បានប្រកាសបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយនៅថ្ងៃអង្គារនេះ ជាពេលដែលលោកបានរំលឹកឡើងវិញនូវសាមគ្គីភាព របស់ទីភ្នាក់ងារអន្តរជាតិមួយនេះជាមួយប្រទេសលីបង់ ។ ដោយឡែកនៅក្នុងសន្ទករថារបស់ខ្លួនកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ថេដ្រូស ក៏បានចេញសេចក្តីអំពាវនាវមួយសម្រាប់ថវិការ៧៦លានដុល្លារ ដើម្បីដឹកនាំឆ្ពោះទៅរកកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញនៅក្នុងប្រទេសលីបង់ ។ ពាក់ព័ន្ធនឹងករណីផ្ទុះខាងលើនេះដែរ នាយករដ្ឋមន្ត្រីលីបង់ លោក ហាស្សាន