សង្គម Archive

បុរសម្នាក់បើករថយន្តធ្លាក់ផ្លូវ និងជ្រុលទៅបុកស្លាកប៉ាណូស្រាបៀហ្គេនស្បឺតបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ
ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្តហាយលេនឌ័រមួយគ្រឿងបោះពួយយ៉ាងល្បឿន ក៏រេចង្កូតធ្លាក់ផ្លូវហោះទៅបុកបង្គូលប៉ាណូក្រុមហ៊ុនស្រាបៀហ្គេនស្បឺតបណ្តាលឲ្យរថយន្តក្រឡាប់មួយជុំខូចខាតយ៉ាងដំណំ សំណាងល្អអ្នកបើកបរ និងអ្នករួមដំណើរមិនមានរងរបួស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៧ ខែមករាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ខាងត្បូងក្រុមហ៊ុនស្រាបៀរកម្ពុជាប្រមាណជាង ២០០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀត សង្ស័យស្រវឹងស្រាបើករថយន្តហាយលេនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AH-4531 ធ្វើដំណើរទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃធ្លាក់ផ្លូវទៅមុខប្រមាណជាង ៣០ម៉ែត្ររួចហោះទៅបុកនឹងបង្គូលប៉ាណូក្រុមហ៊ុនស្រាបៀរហ្គេនស្បឺត បណ្ដាលទ្រេតបង្គូលប៉ាណូរងការខូចខាតផ្នែកខាងក្រោមយ៉ាងដំណំ ចំណែករថយន្តក្រឡាប់មួយជុំវិលក្បាលត្រឡប់ក្រោយវិញ ខូចខាតផ្នែកមុខស្ទើរទាំងស្រុង។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

COVID-19 នៅកម្ពុជា មានករណីជាសះស្បើយ ១១នាក់ (ពលករមកពីប្រទេសថៃ)
គិតត្រឹមព្រឹកថ្ងៃទី ២៧ មករា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ៤៦០នាក់ ចំនួនពលករមកពីប្រទេសថៃសរុប៖ ៨៣នាក់ ចំនួនអ្នកជាសះស្បើយ៖ ៤២៣នាក់

ក្រសួងសុខាភិបាលដាក់ចេញ៥ចំណុចដល់ម្ចាស់កម្មវិធីបុណ្យផ្សេងៗ និងអាពាហ៍ពិពាហ៍
ដើម្បីពង្រឹងការអនុវត្តវិធានការសុខសុវត្ថិភាពឱ្យមានប្រសិទ្ធភាព លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឯកភាពប្រគល់ជូនអាជ្ញាធរថ្នាក់ក្រោមជាតិ ទទួលតាមដាននៅតាមមូលដ្ឋានក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។ នេះបើសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ។ ប្រភពដដែលបញ្ជាក់ថា មុននឹងរៀបចំឱ្យមានពិធីបុណ្យឬកម្មវិធីផ្សេងៗ អាជ្ញាធរក្រោមជាតិត្រូវណែនាំម្ចាស់កម្មវិធី៥ចំណុចដូចខាងក្រោម៖ ១. ណែនាំម្ចាស់កម្មវិធីនិងភ្ញៀវឱ្យចូលរួមការអនុវត្តវិធានការសុខាភិបាល ដូចជាបំពាក់ម៉ាស៊ីនវាស់កម្តៅស្វ័យប្រវត្តិ ឬទែម៉ូម៉ែត្រវាស់កំដៅដោយដៃ ដាក់អាល់កុល ឬជែលលាងដៃ នៅគ្រប់ច្រកចូល និងដាក់អាលកុល ឬជែលនៅក្នុងទីតាំងប្រតិបត្តិការរបស់ខ្លួន និងតម្រូវឱ្យលាងដៃជាញឹកញាប់ ជាពិសេសបន្ទាប់ពីបានប៉ះពាល់វត្ថុផ្សេងៗក្រោយពេលចូលបន្ទប់ទឹក និងមុនពេលបរិភោគអាហារ។ ២. រៀបចំទីតាំងឈរ ឬអង្គុយសម្រាប់ភ្ញៀវ និងអ្នកបំរើសេវាកម្មក្នុងពិធី ដោយរក្សាគម្លាតសុវត្ថិភាពបុគ្គលឱ្យបានយ៉ាងតិច១.៥ម៉ែតឡើងទៅពីបុគ្គលម្នាក់ទៅម្នាក់។ រៀបតុអាហារដោយកំណត់ចំនួនភ្ញៀវអង្គុយត្រឹមប្រាំនាក់ក្នុងមួយតុដែលទំលាប់ពីមុនអង្គុយ១០នាក់។ ៣. ធ្វើដិសណ្ឋារកិច្ចត្រូវធ្វើតាមទំនៀមទំលាប់ប្រពៃណីខ្មែរ ដោយលើកដៃសំពះ ចៀសវាងការចាប់ដៃ ឱបគ្នាជាដើម។ ៤.

បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនបែកកង់មុខរេចង្កូតឡើងសួនច្បារពុះចែកទ្រូងផ្លូវ បុកបង្គោលភ្លើងបាក់១ដើមដួល ត្រូវអ្នកធ្វើដំណើររងរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់បើកបររថយន្ត Lexus LX470 ១គ្រឿងក្នុងល្បឿនលឿន ស្រាប់តែបែកកង់ខាងមុខរេចង្កូតឡើងសួនច្បារពុះចែកទ្រូងផ្លូវ រួចបន្តបុកបង្គោលភ្លើង១ដើម បណ្តាឲ្យដួលរលំត្រូវអ្នកជិះម៉ូតូដំណើរតាមដងផ្លូវរងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ នឹង២០នាទីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត១គ្រឿងម៉ាក Lexus LX470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-8988 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបែកកង់ខាងមុខផ្នែកខាងឆ្វេង បានរេចង្កូតឡើងសួនច្បារពុះទ្រូងផ្លូវ បុកត្រូវបង្គោលភ្លើង១ដើម បណ្ដាឲ្យបាក់ដួលទៅត្រូវនិងអ្នកជិះម៉ូតូមួយគ្រឿងម៉ាក Suzuki Smah ពណ៌ខ្មៅ

អាជ្ញាធរខណ្ឌដូនពេញឃាត់ខ្លួន មនុស្ស១៣នាក់បន្ទោបង់នៅតាមសួនច្បារសាធារណៈ
ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ បានឃាត់ខ្លួន អ្នកមកបន្ទោបង់នៅតាមសួនច្បារសាធារណៈ ដើមឈេី និងទីតាំងសាធារណៈផ្សេងៗទៀត បានចំនួន ១៣នាក់ យកមកអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ ។ ជាក់ស្ដែងនៅព្រឹក ថ្ងៃអង្គារ ៦កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈ អភិបាលខណ្ឌដូនពេញ បានចាត់អោយកម្លាំងប្រជាការពារខណ្ឌដូនពេញ បានបន្តចុះធ្វើសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋាន ក៏បានជួបក្រុមម៉ូតូឌុប និងម៉ូតូកង់៣ ចំនួន ១៣នាក់ បានឈប់យាន្តជំនះ របស់ខ្លួន ហើយទៅបន្ទោបង់

COVID-19 នៅកម្ពុជា មានករណីវិជ្ជមានថ្មី ២ករណី (១នាក់ ពលករមកពីប្រទេសថៃ)
គិតត្រឹមព្រឹកថ្ងៃទី ១៩ មករា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ៤៤១នាក់ ចំនួនពលករមកពីប្រទេសថៃសរុប៖ ៧០នាក់ ចំនួនអ្នកជាសះស្បើយ៖ ៣៨៦នាក់

រថយន្តតូយូតាព្រូសពន្លះបង្កាន់ដៃស្ពានផ្សារដីហ៊ុយ រងការខូចខាតតៃកុងរបួសស្រាល
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនសង្ស័យងងុយដេក បានជ្រុលទៅបុកបង្កាន់ដៃស្ពានពេញទំហឹង បណ្ដាលឲ្យរថយន្តខូចខាតមួយកំណាត់ស្ទើរទាំងស្រុង។ ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១និង៥នាទីយប់រំលងអធ្រាតឈានចូលថ្ងៃអង្គារ ទី១៩ ខែមករាឆ្នាំ២០២១ ។ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីចំណុចគល់ស្ពានផ្សារដីហ៊ុយខាងលិចក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តតូយូតាព្រូសពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2BJ-4201 ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើសង្ស័យងងុយដេក បានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហ៊ុយពេញទំហឹង បណ្ដាឲ្យម្ចាស់រថយន្តរងរបួសស្រាលចំណែករថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញមកវាស់វែងស្ទូចរថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញ រងចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

សមត្ថកិច្ច កំពុងកំណត់មុខសញ្ញាជនសង្ស័យមួយក្រុម ដែលលួចដោះយកកងដៃនិងខ្សែកសិស្សសាលាឫស្សីកែវ (វីដេអូ)
ភ្នំពេញ៖នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៧៖១៥នាទី នៅចំណុចផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ពិតជាមានករណីលួងលោមក្មេងស្រីដើម្បីដោះយកគ្រឿងអលង្កា ប្រាកដមែន ។ យោងតាមក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងកាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ថា ជនរងគ្រោះឈ្មោះ ម៉ៅ ម៉ាលីកា ភេទស្រី អាយុ១០ឆ្នាំ ជាសិស្សថ្នាក់ទី៤ មានទីលំនៅផ្ទះលេខB16 ផ្លូវបេតុង ក្រុមទី០១ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ សម្ភារៈបាត់បង់រួមមានខ្សែក ១ខ្សែមានតម្លៃ២៣០ដុល្លា និ ងកងដៃ១កងមានតម្លៃ១៧០ដុល្លា ។ តាមដំណើររឿង

ចង់ល្បីម្នាក់ទៀតហើយ អួតអាងជាសមត្ថកិច្ច រួចដកកាំភ្លើងភ្ជង់គំរាមយុវជនម្នាក់ គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច
ភ្នំពេញ៖ចង់ល្បីម្នាក់ទៀតហើយ មែនទេ ? ខណៈបុរសម្នាក់ អួតអាង ថា ខ្លួនជាមន្ត្រីកងរាជអាវុធហត្ថនិងមានតួនាទីជានាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ បានដកកាំភ្លើងភ្ជង់គំរាមយុវជនម្នាក់ គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច សោះ ។ ប្រជាពលរដ្ឋ សម្តែងការហួសចិត្តយ៉ាងខ្លាំងចំពោះឥរិយាបថ សមត្ថកិច្ចរូបនេះ ដែលអាងខ្លួនជាសមត្ថកិច្ច ហ៊ានដកកាំភ្លើងគំរាមប្រជាពលរដ្ឋ ខណៈពេលនេះ ស្គាល់ទាំងមុខ ស្គាល់ទាំងផ្លាកលេខឡាន សង្ឃឹមថា ថ្នាក់លើនឹងមានវិធានការ ផង ។ គ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចឈានដល់ការដកកាំភ្លើងគំរាម នេះ បានកើតឡើងកាលពីវេលាម៉ោង៤៖៣០នាទី ទៀបភ្លឺ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅចំណុចម្តុំផ្សារធំថ្មី ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ។ បើតាមបុរសម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅកន្លែងកើតហេតុ ថា

COVID-19 នៅកម្ពុជា មានករណីវិជ្ជមានថ្មី ១ករណី (ពលករមកពីប្រទេសថៃ) ជាសះស្បើយ ៣នាក់ ( ២នាក់ ពលករមកពីប្រទេសថៃ)
គិតត្រឹមព្រឹកថ្ងៃទី ១១ មករា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ៣៩២នាក់ ចំនួនអ្នកជាសះស្បើយ៖ ៣៧៤នាក់