កីឡា Archive

ខ្សែបម្រើក្រុមបិសាចក្រហម Manchester United ធ្វើតេស្តវិជ្ជមាន ជំងឺឆ្លង Covid-19

អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិបារាំង លោក Didier Deschamps បានបញ្ជាក់ថា ខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហម បានធ្វើតេស្តវិជ្ជមាន វីរុស Covid-19 នឹងត្រូវផ្តាច់ខ្លួន ដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ។ នេះបើតាម ប្រភពសារព័ត៌មាន BBC Sport ដែលបានចុះផ្សាយនៅថ្ងៃទី២៨ ខែសីហានេះ ។ កីឡាករវ័យ ២៧ឆ្នាំរូបនេះ អាចនឹងខកខានការប្រកួតរបស់ក្រុមជម្រើសជាតិ Nations League នៅប្រទេសស៊ុយអែត នាថ្ងៃសៅរ៍ទី៥ ខែកញ្ញាខាងមុខនេះ និងបន្តជួបជាមួយ ក្រូអាត ៣ថ្ងៃបន្ទាប់ ។ ទោះយ៉ាងណា Pogba

ក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ បានយកឈ្នះ ក្រុមជើងឯកថ្នាក់ខេត្ត ព្រៃវែង ក្នុងជើងទី១ ពាន Hun Sen លើកទី១៤ ឆ្នាំ២០២០

ការប្រកួតបាល់ទាត់ពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៤ ឆ្នាំ២០២០ បានឈានដល់វគ្គ៨ក្រុមចុងក្រោយ ដោយក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ បានយកឈ្នះ ក្រុមជើងឯកថ្នាក់ខេត្ត ព្រៃវែង ក្នុងលទ្ធផល ១:០ ជើងទី១ កាលពីម្សិលមិញ នៅពហុកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ស្តាតចាស់ ។ ក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ បានធ្វើការនាំមុខ ១:០ ត្រឹមនាទីទី១៥ ដោយកីឡាករ សុខ ហេង ស៊ុតពីចំងាយល្អពីការបញ្ជូនបាល់ពីមិត្តរួមក្រុម លទ្ធផលជ័យជំនះនេះ បន្តរហូតបញ្ចប់៩០នាទី និងរងចាំកាត់សេចក្តីជើងទី២ នៅខេត្តព្រៃវែងវិញ ។   សូមបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គ៨ក្រុមថ្នាក់ជាតិ ឬវគ្គ១/៤ផ្តាច់ព្រ័ត្រនេះ មានចំនួន៤ប្រកួត

ក្រុមកំពូលតារាង បឹងកេត ប៉ះ ក្រុមវិសាខា នៅជុំទី២ ពានរង្វាន់មិត្តហ្វូនខេមបូឌាលីគ ឆ្នាំ២០២០ ខណៈទ័ព ប៉ះ ណាហ្គាវើលដ៍ ភ្នំពេញក្រោន ប៉ះ ព្រខ័នរាជស្វាយរៀង

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ (CNCC) បានធ្វើកមុ្មវិធីចាប់ឆ្នោតប្រកួតជុំទី២ ពានរង្វាន់ Metfone Cambodian League ឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ដោយក្រុមកំពូលតារាង បឹងកេត ប៉ះ ក្រុមវិសាខា នៅជុំទី២ ខណៈ ក្រុមទ័ព ប៉ះ ណាហ្គាវើលដ៍ ភ្នំពេញក្រោន ប៉ះ ព្រខ័នរាជស្វាយរៀង ។ បើយោងតាមគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ក្រោយពីចាប់ឆ្នោតរួច បានឱ្យដឹងថា កម្មវិធីប្រកួតសម្រាប់សប្តាហ៍ទី១៤ នៅថ្ងៃទី០៥ ខែកញ្ញា មាន៣ប្រកួត រួមមាន ក្រុមអង្គរថាយហ្គឺរ ត្រៀមប៉ះ នគរបាលជាតិ នៅកីឡដ្ឋាន អេស.អ.យូ

Barcelona បរាជ័យ ៣ ឆ្នាំ ជាប់ៗគ្នា មិនគួរអោយជឿ នៅ UCL (មានវីដេអូ)

៣ ឆ្នាំ ចុងក្រោយនេះ ក្រុម FC Barcelona រងបរាជ័យច្រើនណាស់ ក្នុងការប្រកួត UEFA Champions League នៅវគ្គចាញ់ធ្លាក់ ជាពិសេសនៅប្រកួតចុងក្រោយ ចាញ់ Bayern Munich ៨-២ យប់មិញតែម្ដង ។ គួររម្លឹកថា នៅឆ្នាំ ២០១៨ នៅវគ្គ ៨ ក្រុម ចុងក្រោយ ឈ្នះក្រុម Roma នៅទឹកដី អេស្ប៉ាញ ដល់ទៅ ៤-១ ទៅហើយ ប៉ុន្តែនៅជើងទី២ លេងនៅ អ៊ីតាលី វិញបែរជាភ្លាត់ចាញ់

ក្លិបអ្នកមានបុណ្យ Barcelona បង្ហាញមុខកីឡាករ ដែលឆ្លងជំងឺកូវីដ-១៩ មុនជំនួប៨ក្រុមចុងក្រោយ Champions Leagueរំលងអាធ្រាត្រនេះ

ក្លិបអ្នកមានបុណ្យ Barcelona បង្ហាញមុខកីឡាករ ដែលឆ្លងជំងឺកូវីដ-១៩ មុនជំនួប៨ក្រុមចុងក្រោយ Champions Leagueរំលងអាធ្រាត្រនេះ គឺខ្សែការពារ Jean-Clair Todibo ត្រូវបានបញ្ជាក់ថា តេស្ដរកឃើញជំងឺកូវីដ-១៩ ហើយបច្ចុប្បន្នកំពុងដាក់ឲ្យនៅដាច់ដោយឡែក ។ ក្លិប Barcelona ត្រូវមានកាលវិភាគជួបជាមួយ Bayern Munich ក្នុងពានរង្វាន់ Champions League វគ្គ៨ក្រុមចុងក្រោយ នៅម៉ោង២រំលងអាធ្រាត្រយប់នេះ  ។ ក្រុមយក្សរបស់អេស្ប៉ាញមួយនេះ គិតត្រឹមថ្ងៃនេះ មានពីករណីតេស្ដរកឃើញជំងឺកូវីដ-១៩ ប៉ុន្តែកាលពីម្សិលមិញ មិនបានបង្ហាញឈ្មោះទេ ទើបតែថ្ងៃនេះ បង្ហាញឈ្មោះម្នាក់ ។ គួរបញ្ជាក់ថា កីឡាករ Todibo បានប្រកាសលើបណ្ដាញសង្គម

PSG បង្កើតកំណត់ត្រាថ្មី ក្រោមការដឹកនាំរបស់សេដ្ឋីកាត ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League

ក្លិប PSG បង្កើតកំណត់ត្រាថ្មី ក្រោមការដឹកនាំរបស់សេដ្ឋីកាត ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ក្រោយកើឈ្នះ ក្រុម Atalanta ក្នុងលទ្ធផល ២-១ នៅយប់មិញនេះ បន្ទាប់ពីខកខានរយៈពេល១០ឆ្នាំចុងក្រោយមកនេះ ។ សម្រាប់ការប្រកួតនេះ ក្លិប Atalanta បាននាំមុខមុនតាំងពីនាទី២៧ ពាក់កណ្ដាលតង់ទី១ ដោយកីឡាករ Mario Pasalic ខណៈដែលក្រុម PSG ក៏មានឱកាសដែរ តែមិនអាចសម្រេចទីបាននោះទេ ។ លុះចូលដល់តង់ទី២ បន្ថែមខ្សែប្រយុទ្ធប្តូរ Mbappe ចាប់ដៃគូរជាមួយ Neymar ក៏នៅតែមិនអាចរកគ្រាប់បាល់បាន  តែ៣នាទីចុងក្រោយម៉ោងបង្រ្គប់៩០នាទី PSG បង្កើតការភ្ញាក់ផ្អើល

PSG ប៉ះ Atalanta ក្នុងក្របខណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយនៅយប់នេះ

ក្លឹបអ្នកមានបារាំង PSG ប៉ះ Atalanta ក្នុងក្របខណ្ឌ Champions League ខណៈខ្សែប្រយុទ្ធ Kylian Mbappe អាចត្រឡប់មកជួយក្លឹបវិញ វគ្គ៨ក្រុមចុងក្រោយនៅយប់នេះ ។ កីឡាករសញ្ជាតិបារាំង បានជាពីរបួសកជើងហើយ ចំណែកអ្នកចាត់ការលោក Thomas Tuchel បាននិយាយថា Mbappe នឹងបង្ហាញខ្លួនក្នុងការប្រកួត ។ យ៉ាងណាមិញ លោក Tuchel បញ្ជាក់ថា Mbappe ទំនងស្ថិតជាកីឡាករបម្រុងច្រើនជាង សម្រាប់ជំនួបក្រុមមកពីអ៊ីតាលី ។ ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ បានរបួសកជើង អំឡុងពេលលេងពានរង្វាន់ French Cup វគ្គផ្ដាច់ព្រ័ត្រឈ្នះលើ Saint-Etienne