អន្តរជាតិ Archive

ឥណ្ឌាទិញប្រព័ន្ធកាំជ្រួចទំនើបតំលៃ៣៨០លានដុល្លារ ខណៈតានតឹងនៅព្រំដែនជាមួយចិន

ឥណ្ឌា៖ ឥណ្ឌាបានចុះហត្ថលេខាជាមួយក្រុមហ៊ុនឯកជន ដើម្បីបញ្ជាទិញប្រព័ន្ធកាំជ្រួចហ្វូងបញ្ជានាំផ្លូវធុន Pinaka ក្រោយពេលស្ថានភាពជម្លោះព្រំដែនជាមួយចិន ត្រូវបានគេមើលឃើញថាកាន់តែកើនកម្ដៅ។ ផ្អែកតាមការចុះផ្សាយទីភ្នាក់ងារព័ត៌មាន indianexpress ក្រសួងការពារជាតិឥណ្ឌាបានប្រកាសកាលពីម្សិលមិញថា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតំលៃ៣៨០លានដុល្លារ ជាមួយក្រុមហ៊ុនឥណ្ឌាចំនួន៣ រួមមាន Tata Power Company, Larsen & Toubro and Bharat Earth Movers Ltd ដើម្បីទិញប្រព័ន្ធកាំជ្រួចហ្វូងទំនើបចំនួន៦ឈុត សរុបមានទម្របាញ់ចំនួន១១៤ដើម ដើម្បីដាក់តាមព្រំដែនចិន និងប៉ាគីស្ថាន។ ចិនធ្លាប់ព្រមានឥណ្ឌាថានឹងខាតបង់យោធាធ្ងន់ធ្ងរជាង កាលពីឥណ្ឌាធ្វើសង្គ្រាមជាមួយចិនកាលពីទសវត្សឆ្នាំ៦០ទៅទៀត បើឥណ្ឌាហ៊ានប្រឈមមុខជាមួយចិនអំពីជម្លោះព្រំដែនជាថ្មីនោះ៕

រដ្ឋាភិបាលបារាំងបង្ហាញផែនការលើកស្ទួយសន្ទុះសេដ្ឋកិច្ចឡើងវិញ ក្នុងទំហំទឹកប្រាក់១១៨ពាន់លានដុល្លារ

បារាំង៖ នាយករដ្ឋមន្រ្តីបារាំងលោក ហ្សង់ កាស្តិច បានបង្ហាញផែនការលម្អិតមួយនៅ ថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ដែលនៅក្នុងផែនការនេះ រដ្ឋាភិបាលទីក្រុងប៉ារីសគ្រោងចំណាយប្រាក់១១៨ពាន់លានដុល្លារ និង សង្ឃឹមស្តារសេដ្ឋកិច្ចបារាំងពីពេលនេះទៅឆ្នាំ២០២២ខាងមុខ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ។ រដ្ឋាភិបាលបារាំងបច្ចុប្បន្នបាននឹងកំពុងផ្តោតការយកចិត្តទុកជាសំខាន់ លើការលើកស្ទួយសន្ទុះសេដ្ឋកិច្ចប្រទេសរបស់ខ្លួនឡើងវិញ តាមរយៈការផ្តល់អទិភាពដល់ការបង្កើតការងារ ដើម្បីជួយស្រូបទាញប្រទេសអឺរ៉ុបមួយនេះ ចេញពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតចាប់តាំងពីសម័យសង្គ្រាមលោកលោកទី២ ។ ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានក្នុងស្រុក RTL នាយករដ្ឋមន្រ្តីបារាំងរូបនេះ បានហៅផែនការស្តារសេដ្ឋកិច្ចនេះ ជាមហាផែនការវិនិយោគដែលមានគោលដៅផ្តល់សន្ទុះសេដ្ឋកិច្ចឡើងវិញ និង ប្រយុទ្ធប្រឆាំងនឹងការអត់ការងារ ។ លោកបានសង្កត់ធ្ងន់ថា ផែនការចំណាយប្រាក់ដ៏ច្រើននេះ ត្រូវបានរដ្ឋាភិបាលផ្តោតសំខាន់លើវិស័យគោលចំនួន៣ធំៗ គឺបរិស្ថាន ការប្រកួតប្រជែង ការបង្កើតថ្មី

បារាំងចេញមុខរិះគន់សហរដ្ឋអាម៉េរិក ក្រោយសម្រេចចិត្តដាក់ទណ្ឌកម្មលើមន្រ្តីរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC

បារាំង៖ បារាំងបាននាំមុខគេក្នុងការរិះគន់ចំៗលើសហរដ្ឋអាម៉េរិក ដែលបានសម្រេចចិត្តដាក់ទណ្ឌកម្មលើរដ្ឋអាជ្ញារបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC និងថា ទីក្រុងវ៉ាស៊ីនតោនបានបើកការវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើរាងកាយពិភពលោក នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ។ រដ្ឋមន្រ្តីការបរទេសបារាំងលោក Jean Yves Le Drian នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា វិធានការណ៍ដែលបានប្រកាសនៅថ្ងៃទី០២ ខែកញ្ញានេះពីសំណាក់សហរដ្ឋអាម៉េរិក គឺជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើប្រព័ន្ធតុលាការ និងរដ្ឋហត្ថលេខីនៃសន្ធិសញ្ញាទីក្រុង Rome ក៏ដូចជាបញ្ហាប្រឈមចំពោះពហុភាគីនិយម និង ឯករាជ្យភាពនៃប្រព័ន្ធតុលាការផងដែរ ។ ប្រតិកម្មរបស់ប្រទេសបារាំងខាងលើនេះ បានកើតមានឡើងក្រោយសហរដ្ឋអាម៉េរិក តាមរយៈរដ្ឋមន្រ្តីការបរទេសរបស់ខ្លួន គឺលោក ម៉ៃ ប៉ុមប៉េអូ នៅថ្ងៃពុធនេះ បានប្រកាសដាក់ទណ្ឌកម្មលើរដ្ឋអាជ្ញារបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC លោកស្រី

អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង២៦.៤លាននាក់ ក្នុងនោះស្លាប់ជាង៨៧ម៉ឺននាក់ និងជាសះស្បើយជិត១៩លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៦លាន៤៥ម៉ឺន៦ពាន់៥២២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៨៧ម៉ឺន ២ពាន់៤៧៣នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៨លាន៦៤ម៉ឺន៦ពាន់២០៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ។ សហរដ្ឋអាម៉េរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៦លាន៣៣ម៉ឺន៤ពាន់៦១០នាក់ ស្លាប់ចំនួន១៩ម៉ឺន១ពាន់២៧នាក់ និងជាសះស្បើយចំនួន៣លាន៥៧ម៉ឺន២ពាន់៧៣៤នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន៤លាន៤ម៉ឺន៦ពាន់១៥០នាក់ ស្លាប់ចំនួន១២ម៉ឺន៤ពាន់៧២៩នាក់ និងជាសះស្បើយ៣លាន២៤ម៉ឺន៧ពាន់៦១០នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន ៣លាន៩៣ម៉ឺន៣ពាន់១២៤នាក់ ស្លាប់៦ម៉ឺន៨ពាន់៥៦៩នាក់ និងជាសះស្បើយ ៣លាន៣ម៉ឺន២ពាន់៩១៦នាក់

សេតវិមានស្នើកញ្ចប់ជំនួយ១.៣ទ្រីលានដុល្លារ ដើម្បីដោះស្រាយវិបត្តិ COVID-19

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នឹងចុះហត្ថលេខាលើកញ្ចប់ជំនួយ១.៣ទ្រីលានដុល្លារ ដើម្បីដោះស្រាយវិបត្តិដែលបង្កឡើងដោយ សារតែជម្ងឺឆ្លង COVID-19 នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ ប្រធានសភាតំណាងរាស្ត្រមកពីបក្សប្រជាធិបតេយ្យលោកស្រី ណាន់ស៊ី ផេឡួស៊ី បានបញ្ជាក់ថា កញ្ចប់ថវិកានេះ មិនគ្រប់គ្រាន់ដែលអាចបំពេញតាមការចង់បានរបស់ប្រជាជនអាម៉េរិកនោះទេ ដោយលោកស្រីស្នើឱ្យមានកញ្ចប់ថវិកា២.២ទ្រីលានដុល្លារ ហើយរំពឹងថា បក្សសាធារណរដ្ឋនឹងទទួលយកសំណើពីបក្សប្រជាធិបតេយ្យ និងបើកកិច្ចចរចាជាថ្មី ។ សូមបញ្ជាក់ថា កញ្ចប់ថវិកាថ្មីដែលដាក់ជូនលោក ដូណាល់ ត្រាំ ដោយនាយអគ្គសេនាធិការសេតវិមាន លោក ម៉ាក មាដូវស៍ ខាងលើនេះ បានបង្កើនទឹកប្រាក់៣០០ពាន់លានដុល្លារបន្ថែម ខណៈកញ្ចប់ថវិកាផ្ដួចផ្ដើមកាលពីពេលមុន ដែលត្រូវបានអនុម័តដោយសេតវិមាន និង

ប្រមុខការពារជាតិសហរដ្ឋអាម៉េរិកចោទប្រកាន់ចិនថា កំពុងបង្កអស្ថិរភាពនៅតំបន់ប៉ាស៊ីហ្វិក

សហរដ្ឋអាម៉េរិក៖ រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក Mark Esper នៅថ្ងៃសុក្រនេះ បានចោទប្រកាន់ចិនថា កំពុងធ្វើសកម្មភាពបង្កអស្ថេរភាពនៅក្នុងតំបន់ប៉ាស៊ីហ្វិក នេះបើតាមសារព័ត៌មាន AFP នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ។ អំឡុងទស្សនកិច្ចទៅកាន់ប្រទេសដែនកោះ Palau លោក Mark Esper បានសង្កត់ធ្ងន់ថា យើងនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង ដើម្បីការ ពារប្រព័ន្ធអន្តរជាតិ ដែលកំពុងស្ថិតនៅក្រោមការគំរាមកំហែងពីចិន ដែលកំពុងធ្វើសកម្មភាពបង្កអស្ថរភាពនៅក្នុងតំបន់ ។ ដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិអាម៉េរិករូបនេះ ត្រូវបានធ្វើឡើងចំពេលចិន និងសហរដ្ឋអាម៉េរិកកំពុងបង្អួតសាច់ដុំដាក់គ្នានៅឯតំបន់ជម្លោះដែនទឹក ក្នុងតំបន់សមុទ្រចិនខាងត្បូង តាមរយៈការបង្កើនសកម្មភាពយោធា ព្រមទាំងសមយុទ្ធយោធាជាបន្តបន្ទាប់ ៕

អធិការបតីអាល្លឺម៉ង់បញ្ជាក់ថា អឺរ៉ុបកំពុងធ្វើការលើការចុះកិច្ចសន្យាបន្ថែមទៀតជាមួយក្រុមហ៊ុនផលិតឱសថ ដើម្បីទទួលបានវ៉ាក់សាំង COVID-19

អាល្លឺម៉ង់៖ គណៈកម្មការអឺរ៉ុបកំពុងធ្វើការលើការចុះកិច្ចសន្យាបន្ថែមទៀត ជាមួយក្រុមហ៊ុនផលិតឱសថ ដើម្បីទទួលបានវ៉ាក់សាំងការពារជម្ងឺ COVID-19 នេះបើតាមការបញ្ជាក់របស់អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មឺហ្គែល ចុះផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃ២៩ ខែសីហា ឆ្នាំ២០២០ ។ អ្នកនាំពាក្យលោកស្រី អាន់ជែឡា មឺហ្គែល បានឱ្យដឹងថា គណៈកម្មការសហភាពអឺរ៉ុបបានបញ្ចេញថវិការ៣៣៦លានអឺរ៉ូ ឬស្មើនឹង៣៩៩.៥លានដុល្លារ ដើម្បីចំណាយទៅលើក្រុមហ៊ុនផលិតឱសថរបស់អង់គ្លេស អាស្រ្តា ហ្សេណេកា  ក្នុងការទទួលបានវ៉ាក់សាំងយ៉ាងហោចណាស់៣០០លានដូស ឬ ដបនៃវ៉ាក់សាំង COVID-19 ដ៏មានប្រសិទ្ធភាពរបស់ក្រុមហ៊ុនមួយនេះ ។ ស្របពេលជាមួយគ្នានោះដែរ អធិការបតីអាល្លឺម៉ង់រូបនេះបានរំពឹងថា នៅពេលរដូវត្រជាក់ចូលមកដល់ ស្ថានភាពគ្រប់គ្រងជំងឺ COVID-19 នេះ កាន់តែលំបាកដោយសារពលរដ្ឋត្រូវនៅក្នុងផ្ទះ ឬ អគារ ច្រើនជាងខែក្តៅ

រដ្ឋាភិបាលម៉ាឡេស៊ីបន្តការរឹតត្បិតការធ្វើដំណើររហូតដល់ចុងឆ្នាំ២០២០ ដើម្បីទប់ទល់ COVID-19

ម៉ាឡេស៊ី៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ម៊ូហ៊ីយីដឌីន យ៉ាស៊ីន នៅថ្ងៃសុក្រនេះបានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកនឹងបន្តវិធានការរឹតត្បិតការធ្វើដំណើរនៅក្នុងប្រទេសរហូតដល់ថ្ងៃទី៣១ ខែធ្នូខាងមុខ ដែលនេះជាផ្នែកនៃវិធានការទប់ស្កាត់ជំងឺ COVID-19នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ។ នៅក្នុងសន្ទករថាមួយផ្សាយតាមកញ្ចក់ទូរទស្សន៍ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ បានបន្ថែមថា ទោះបីប្រទេសម៉ាឡេស៊ីកំពុងអាចគ្រប់គ្រងស្ថានភាពការឆ្លងវីរុសនេះក៏ដោយ ក៏ការរាតត្បាតជាសកលនៃជំងឺ COVID-19 នឹងធ្វើឱ្យម៉ាឡស៊ីរងគ្រោះថ្នាក់នារយៈពេលជាយូរទៀត ខណៈសេដ្ឋកិច្ចម៉ាឡេស៊ីបានបង្ហាញសញ្ញានៃការរើបឡើងវិញខ្លះៗហើយ ។សូមបញ្ជាក់ថា ម៉ាឡេស៊ីមានការធ្លាក់ចុះចំនួនអ្នកឆ្លង COVID-19 ថ្មីជាបន្តបន្ទាប់ ដោយកាលពីថ្ងៃសុក្រនេះបានរាយការណ៍អំពីការឆ្លងថ្មីចំនួន១០ករណីប៉ុណ្ណោះ។ ម៉ាឡេស៊ីបានអនុញ្ញាតឲ្យអាជីវកម្មនានាបើកឡើងវិញជាបណ្តើរៗ ដោយគោរពតាមវិធានការតម្រូវឲ្យរក្សាគម្លាតពីគ្នាក្នុងសង្គម ។ ការជួបប្រជុំគ្នាជាទ្រង់ទ្រាយធំត្រូវបានហាមឃាត់ ហើយច្រកទ្វារអន្តរជាតិទាំងឡាយត្រូវអាជ្ញាធរបន្តបិទ ៕

អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជិត២៥លាននាក់ ក្នុងនោះស្លាប់ជាង៨៤ម៉ឺននាក់ និងជាសះស្បើយជាង១៧.៣លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៤លាន៩២ម៉ឺន៥ពាន់១២៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៨៤ម៉ឺន១ពាន់៥៩៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៧លាន៣ម៉ឺន៩ពាន់៧៣៥នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ។ សហរដ្ឋអាម៉េរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៦លាន៩ម៉ឺន៦ពាន់៧៥៦នាក់ ស្លាប់ចំនួន១៨ម៉ឺន៥ពាន់៩៦៥នាក់ និងជាសះស្បើយចំនួន៣លាន៣៧ម៉ឺន៦ពាន់៥៣០នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន៣លាន៨១ម៉ឺន២ពាន់៦០៥នាក់ ស្លាប់ចំនួន១១ម៉ឺន៩ពាន់៥៩៤នាក់ និងជាសះស្បើយ២លាន៩៧ម៉ឺន៦ពាន់៧៩៦នាក់ ។ ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន ៣លាន៤៦ម៉ឺន៨ពាន់២៧២នាក់ ស្លាប់៦ម៉ឺន២ពាន់៧៥០នាក់ និងជាសះស្បើយ ២លាន៦៤ម៉ឺន៩ពាន់៦២១នាក់ ៕

របាយការណ៍របស់អង្គការសហប្រជាជាតិបង្ហាញថា ក្នុងរយៈពេល៥ខែឆ្នាំ២០២០ ឧស្សាហ កម្មទេសចរណ៍ពិភពលោកខាតបង់ប្រាក់៣២០ពាន់លានដុល្លារ ដោយសារវិបត្តិ COVID-19

អន្តរជាតិ៖ ជម្ងឺឆ្លងសកល COVID-19 បានធ្វើឱ្យឧស្សាហកម្មទេសចរណ៍ពិភពលោករងប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរ ដោយខាងបង់ប្រាក់ចំនួន៣២០ពាន់លានដុល្លារក្នុងរយៈពេល៥ ខែដំបូង ឆ្នាំ២០២០នេះ និងជាង១២០លានការងារប្រឈមនឹងការបាត់បង់ នេះបើតាមសារព័ត៌មាន CGTN ។ ទន្ទឹមគ្នា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បានបញ្ជាក់ថា វិស័យទេសចរណ៍ គឺជាវិស័យនាំចេញធំបំផុតទី៣នៃសេដ្ឋកិច្ចពិភពលោក ដោយឈរនៅពី ក្រោយប្រេងឥន្ធនៈ និងសារធាតុគីមី ហើយនៅឆ្នាំ២០១៩ វាតំណាងឱ្យ៧ភាគរយនៃពាណិជ្ជ កម្មពិភពលោក ។ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បន្ថែមថា ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះដោយសារតែជំងឺរាតត្បាត ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិបានថយចុះជាងពាក់កណ្តាល ហើយប្រាក់ ចំណូលក៏បានធ្លាក់ចុះផងដែរ ។ ប្រមុខអង្គការសហប្រជាជាតិរូបនេះបានគូសបញ្ជាក់ទៀតថា