នៅក្នុងត្រីមាសទី២ឆ្នាំ២០២០នេះ សេដ្ឋកិច្ចឥណ្ឌូនេស៊ីជួបកំណើនអវិជ្ជមានជាលើកដំបូងក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ

ឥណ្ឌូនេស៊ី៖ នៅក្នុងត្រីមាសទី២ឆ្នាំ២០២០នេះ សេដ្ឋកិច្ចឥណ្ឌូនេស៊ីបានជួបកំណើនអវិជ្ជមាន ជាលើកដំបូងក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ ខណៈដែលកិច្ចខំប្រឹងប្រែងក្នុងការអនុវត្តវិធានការដើម្បីទប់ស្កាត់ COVID-19 បានធ្វើឱ្យប៉ះពាល់ដល់តម្រូវការអតិថិជន និងសកម្មភាពអាជីវកម្ម នេះបើតាមសារព័ត៌មានរ៉យទ័រ ។

យោងតាមទិន្នន័យពីការិយាល័យស្ថិតិឥណ្ឌូនេស៊ីបានបង្ហាញថា ផលិតផលសរុបក្នុងស្រុក(GDP) បានធ្លាក់ចុះខ្លាំងជាងការរំពឹងទុកគឺចំនួន៥.៣២ភាគរយក្នុងរយៈពេលពីខែមេសាដល់ខែមិថុនា បើធៀបនឹងកំណើនកាលពីមួយឆ្នាំកន្លងទៅ ដែលជាការធ្លាក់ចុះជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៩មក ។ ជាមួយគ្នានេះ សេដ្ឋកិច្ចឥណ្ឌូនេស៊ីត្រូវបានរំពឹងថា នឹងធ្លាក់ចុះ៤.៦១ភាគរយ បន្ទាប់ពីបានកើនឡើង២.៩៧ភាគរយកាលពីឆ្នាំមុននៅក្នុងត្រីមាសដំបូង ។

ទិន្នន័យនេះបានបង្ហាញផលប៉ះពាល់ជាទូទៅពីការឆ្លងរាលដាល COVID-19 ដោយក្រុមគ្រួសារទាំងឡាយកាត់បន្ថយការចំណាយ និងការពន្យារពេលវិនិយោគផ្សេងៗ ខណៈការនាំចេញក៏រងផលប៉ះពាល់ផងដែរ នៅពេលតម្រូវការពិភពលោក និងថ្លៃវត្ថុធាតុដើមធ្លាក់ចុះ ៕

ADD YOUR COMMENT

Your email address will not be published. Required fields are marked *