មនុស្ស២នាក់ទៀត ត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩ថ្មី នៅប្រទេសកម្ពុជាក្នុងថ្ងៃនេះ

យោងតាមក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ គេបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន២ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបមានចំនួន២៦៨នាក់ ។ ក្នុងចំណោមអ្នកឆ្លងថ្មីចំនួន២នាក់នោះ មានម្នាក់ជាជនជាតិចិនមកពីប្រទេសហ្វីលីពីន និងម្នាក់ទៀតជាជនជាតិអាមេរិក ធ្វើដំណើរមកពីសហរដ្ឋអាមេរិក ហើយពួកគេកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។

នៅថ្ងៃនេះ មិនមានករណីជាសះស្បើយនោះទេ ដែលនាំឲ្យមានអ្នកជាសះស្បើយសរុបចំនួន២២០នាក់ដដែល។ ជាមួយគ្នានោះ អ្នកដែលកំពុងទទួលការព្យាបាលមានចំនួន៤៨នាក់ និងមិនទាន់មានអ្នកស្លាប់នោះទេ ។

ADD YOUR COMMENT

Your email address will not be published. Required fields are marked *