PSG ប៉ះ Atalanta ក្នុងក្របខណ្ឌ Champions League វគ្គ៨ក្រុមចុងក្រោយនៅយប់នេះ

ក្លឹបអ្នកមានបារាំង PSG ប៉ះ Atalanta ក្នុងក្របខណ្ឌ Champions League ខណៈខ្សែប្រយុទ្ធ Kylian Mbappe អាចត្រឡប់មកជួយក្លឹបវិញ វគ្គ៨ក្រុមចុងក្រោយនៅយប់នេះ ។ កីឡាករសញ្ជាតិបារាំង បានជាពីរបួសកជើងហើយ ចំណែកអ្នកចាត់ការលោក Thomas Tuchel បាននិយាយថា Mbappe នឹងបង្ហាញខ្លួនក្នុងការប្រកួត ។

យ៉ាងណាមិញ លោក Tuchel បញ្ជាក់ថា Mbappe ទំនងស្ថិតជាកីឡាករបម្រុងច្រើនជាង សម្រាប់ជំនួបក្រុមមកពីអ៊ីតាលី ។ ខ្សែប្រយុទ្ធវ័យ២១ឆ្នាំ បានរបួសកជើង អំឡុងពេលលេងពានរង្វាន់ French Cup វគ្គផ្ដាច់ព្រ័ត្រឈ្នះលើ Saint-Etienne កាលពីថ្ងៃទី២៤ ខែកក្កដា ។

សូមបញ្ជាក់ថា ក្លឹប Paris St-Germain មិនដែលឈានដល់វគ្គ៤ក្រុមចុងក្រោយ Champions League នៅឡើយទេ ចាប់តាំងពីក្លឹបស្ថិតក្រោមការដឹកនាំរបស់សេដ្ឋីកាតារយៈពេល១០ឆ្នាំមកនេះ ៕

ADD YOUR COMMENT

Your email address will not be published. Required fields are marked *