មនុស្ស៤នាក់ទៀត ត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩ថ្មី នៅប្រទេសកម្ពុជាក្នុងថ្ងៃនេះ

ក្រសួងសុខាភិបាល៖ យោងតាមក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ សីហា ឆ្នាំ២០២០ គេបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤នាក់បន្ថែម ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបមានចំនួន២៧២នាក់។

ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៤នាក់នោះ មាន៣ជាជនជាតិខ្មែរមកពីប្រទេសរុស្សី និងបានបន្តដំណើរតាមជើងយន្តហោះកាលពីថ្ងៃ១៩ កក្កដា ឆ្នាំ២០២០ និងម្នាក់ទៀតជាជនជាតិខ្មែរ ធ្វើដំណើរមកពីសហប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃ២៣ កក្កដា ឆ្នាំ២០២០។

ពួកគេកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ នៅថ្ងៃនេះ ក៏មានករណីជាសះស្បើយចំនួន៣៣នាក់ផងដែរ  ដែលនាំឲ្យមានអ្នកជាសះស្បើយសរុបចំនួន២២៣នាក់ដដែល។ ជាមួយគ្នានោះ អ្នកដែលកំពុងទទួលការព្យាបាលមានចំនួន៤៩នាក់ និងមិនទាន់មានអ្នកស្លាប់នោះទេ៕

ADD YOUR COMMENT

Your email address will not be published. Required fields are marked *