PSG បង្កើតកំណត់ត្រាថ្មី ក្រោមការដឹកនាំរបស់សេដ្ឋីកាត ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League

ក្លិប PSG បង្កើតកំណត់ត្រាថ្មី ក្រោមការដឹកនាំរបស់សេដ្ឋីកាត ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ក្រោយកើឈ្នះ ក្រុម Atalanta ក្នុងលទ្ធផល ២-១ នៅយប់មិញនេះ បន្ទាប់ពីខកខានរយៈពេល១០ឆ្នាំចុងក្រោយមកនេះ ។

សម្រាប់ការប្រកួតនេះ ក្លិប Atalanta បាននាំមុខមុនតាំងពីនាទី២៧ ពាក់កណ្ដាលតង់ទី១ ដោយកីឡាករ Mario Pasalic ខណៈដែលក្រុម PSG ក៏មានឱកាសដែរ តែមិនអាចសម្រេចទីបាននោះទេ ។ លុះចូលដល់តង់ទី២ បន្ថែមខ្សែប្រយុទ្ធប្តូរ Mbappe ចាប់ដៃគូរជាមួយ Neymar ក៏នៅតែមិនអាចរកគ្រាប់បាល់បាន  តែ៣នាទីចុងក្រោយម៉ោងបង្រ្គប់៩០នាទី PSG បង្កើតការភ្ញាក់ផ្អើល ដោយរកបាន២គ្រាប់ទទួលបានជ័យជម្នះ ឡើងទៅវគ្គ៤ក្រុមចុងក្រោយ ដោយមានកីឡាករ Neymar និង Mbappe ជាចំណែកជួយក្រុមផងដែរ ។

សូមបញ្ជាក់ថា ជ័យជំនះរបស់ក្លិប PSG ត្រូវជួបជាក្រុម២ ដែលត្រូវប្រកួតនៅអាធ្រាត្រយប់នេះ រវាងក្រុម RasenBall sport Leipzig និង Atletico Madrid  នៅប្រទេស ប៉ូឡូញ ខណៈ២ប្រកួតទៀតនៅថ្ងៃទី១៤  Barcelona Vs Bayern Munich នៅប្រទេសស្លូវ៉ានៀ ឯថ្ងៃទី១៥ Man City Vs Lyon  នៅប្រទេស ព័រទុយហ្គាល់ ៕

ADD YOUR COMMENT

Your email address will not be published. Required fields are marked *