ក្លិបអ្នកមានបុណ្យ Barcelona បង្ហាញមុខកីឡាករ ដែលឆ្លងជំងឺកូវីដ-១៩ មុនជំនួប៨ក្រុមចុងក្រោយ Champions Leagueរំលងអាធ្រាត្រនេះ

ក្លិបអ្នកមានបុណ្យ Barcelona បង្ហាញមុខកីឡាករ ដែលឆ្លងជំងឺកូវីដ-១៩ មុនជំនួប៨ក្រុមចុងក្រោយ Champions Leagueរំលងអាធ្រាត្រនេះ គឺខ្សែការពារ Jean-Clair Todibo ត្រូវបានបញ្ជាក់ថា តេស្ដរកឃើញជំងឺកូវីដ-១៩ ហើយបច្ចុប្បន្នកំពុងដាក់ឲ្យនៅដាច់ដោយឡែក ។

ក្លិប Barcelona ត្រូវមានកាលវិភាគជួបជាមួយ Bayern Munich ក្នុងពានរង្វាន់ Champions League វគ្គ៨ក្រុមចុងក្រោយ នៅម៉ោង២រំលងអាធ្រាត្រយប់នេះ  ។ ក្រុមយក្សរបស់អេស្ប៉ាញមួយនេះ គិតត្រឹមថ្ងៃនេះ មានពីករណីតេស្ដរកឃើញជំងឺកូវីដ-១៩ ប៉ុន្តែកាលពីម្សិលមិញ មិនបានបង្ហាញឈ្មោះទេ ទើបតែថ្ងៃនេះ បង្ហាញឈ្មោះម្នាក់ ។

គួរបញ្ជាក់ថា កីឡាករ Todibo បានប្រកាសលើបណ្ដាញសង្គម Twitter របស់ខ្លួនថា ធ្វើតេស្តវិជ្ជមានកូវីដ-១៩ តែខ្ញុំមិនអីទេ” ។
សូមបញ្ជាក់ថា ក្លិប Barcelona នឹងជួប Bayern Munich នៅម៉ោង២:០០ រំលងអាធ្រាត្រ ក្នុងវគ្គ៨ក្រុមចុងក្រោយ Champions League ៕

ADD YOUR COMMENT

Your email address will not be published. Required fields are marked *