ផ្អេីលពេញក្រោមស្ពានស្ទឹងមានជ័យ ខណៈបុរសម្នាក់តូចចិត្តរឿងគ្រួសារជិះម៉ូតូមកលោតសម្លាប់ខ្លួនលើស្ពានអាកាសស្ទឹងមានជ័យ

ភ្នំពេញ៖ បុរសសម្នាក់មានវិបត្តិក្នុងគ្រួសារបន្តិចបន្តួច រួចជិះម៉ូតូមួយគ្រឿងមកប៉ុនប៉ងលោតសម្លាប់ខ្លួនលើស្ពានអាកាសស្ទឹងមានជ័យ ត្រូវបងប្អូនប្រជាពលរដ្ឋជួយទាន់ពេល កាលពីវេលាម៉ោង០៨ យប់ថ្ងៃទី១៣ខែសីហាឆ្នាំ ២០២០ នៅចំណុចលើស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវ២៧២ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

បេីតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញបុរសខាងលើជិះម៉ូតូមួយគ្រឿង ធ្វើដំណើរតាមដងផ្លូវ២៧១ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់ម៉ូតូរួចឡើងលើបង្កាន់ដៃស្ពាន ប៉ុនប៉ងលោតសម្លាប់ខ្លួនតែមិនបានសម្រេច ត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញទាន់ចុះទៅជួយអន្តរាគមន៍ទាន់ពេលវេលា ហើយបាននាំជនរងគ្រោះមកក្រោមស្ពាននឹងធ្វើការសួរនាំបន្តទើប ជនរងគ្រោះបានឆ្លើយប្រាប់ថាគាត់មានវិបត្តិក្នុងគ្រួសារ រួចបានរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការសួរនាំបុរសខាងលើ រួចក៏បានទំនាក់ទំនងទៅសាច់ញាតិចុះមកយកជនរងគ្រោះត្រឡប់ទៅផ្ទះវិញផងដែរ៕

ADD YOUR COMMENT

Your email address will not be published. Required fields are marked *