រថយន្តហ៊ីយ៉ាន់ដាយបុកគូថរថយន្តហាយលេនឌ័រ បណ្តាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ រថយន្តហុីយ៉ាន់ដាយដឹកទំនិញមួយគ្រឿង បើកបុកគូទរថយន្តហាយលេនឌ័រពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ យប់ថ្ងៃទី ១៣ ខែសីហាឆ្នាំ ២០២០ នៅចំណុចមុខមន្ទីរពេទ្យ ឯករាជ្យតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  មុនកើតហេតុគេឃើញរថយន្តហាយលេនឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2AZ-9747ធ្វើដំណើរទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយ ដឹកទំនិញមួយគ្រឿងក្បាល ពណ៌សពាក់ស្លាកលេខព្រះសីហនុ 3A-5547ធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនបានបុកគូទរថយន្តហាយលេនឌ័រពេញទំហឹង បណ្ដាលឲ្យខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ដោយភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នាអស់រយៈពេលជិតមួយម៉ោង​ទើបខាងភាគីរថយន្ដហុីយ៉ាន់ចេញថ្លៃខូចខាតទៅឲ្យរថយន្តហាយលេនឌ័រ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

ADD YOUR COMMENT

Your email address will not be published. Required fields are marked *