ជនសង្ស័យ៨នាក់ ពាក់ព័ន្ធ ប្រេីប្រាស់គ្រឿងញៀន ត្រូវនគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី ចាប់ខ្លួនជាបន្តបន្ទាប់

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២០នេះ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលភ្នំពេញថ្មី បានចាប់ខ្លួនជនសង្ស័យ៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធ ករណី ប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

ក្នុងរបាយការណ៍របស់លោកអធិការខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង៨នាក់ខាងលេី រួមមាន៖ មានប្រុស៦នាក់  ស្រី២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុច៤ទីតាំងផ្សេងគ្នា។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដេីម្បីឃុំខ្លួន រង់ចាំចាត់ការបន្តតាមនីតិវិធី ៕

ADD YOUR COMMENT

Your email address will not be published. Required fields are marked *