Barcelona បរាជ័យ ៣ ឆ្នាំ ជាប់ៗគ្នា មិនគួរអោយជឿ នៅ UCL (មានវីដេអូ)

៣ ឆ្នាំ ចុងក្រោយនេះ ក្រុម FC Barcelona រងបរាជ័យច្រើនណាស់ ក្នុងការប្រកួត UEFA Champions League នៅវគ្គចាញ់ធ្លាក់ ជាពិសេសនៅប្រកួតចុងក្រោយ ចាញ់ Bayern Munich ៨-២ យប់មិញតែម្ដង ។

គួររម្លឹកថា នៅឆ្នាំ ២០១៨ នៅវគ្គ ៨ ក្រុម ចុងក្រោយ ឈ្នះក្រុម Roma នៅទឹកដី អេស្ប៉ាញ ដល់ទៅ ៤-១ ទៅហើយ ប៉ុន្តែនៅជើងទី២ លេងនៅ អ៊ីតាលី វិញបែរជាភ្លាត់ចាញ់ ៣-០ បាត់ឱកាសឡើងវគ្គបន្ដ ។ ចំណែកឯក្នុងឆ្នាំ២០១៩ Barcelona ឈ្នះក្រុម Liverpool ៣:០ លុះដល់ផ្ទះ ក្រុមហង្សក្រហមវិញ បែរជាចាញ់ក្នុងលទ្ធផល ៤:០ ។ សរុបទាំងពីរជើង ក្រុមអ្នកមានបុណ្យបានបន្ដធ្លាក់អាម៉ាស់នៅឆ្នាំទី២ ក្រោមថ្វីជើងក្រុម ហង្ស ក្រហម ។ ដោយឡែកឆ្នាំ ២០២០នេះ វិញ ការប្រកួត នៅវគ្គ៨ ក្រុមចុង ក្រោយ UCL គឺលេងតែ មួយជើងប៉ុណ្ណោះ ។ជាលទ្ធផល Barcelona ២:៨ Bayern Munich នៅយប់មិញនេះ ។

គិតត្រឹមថ្ងៃនេះ Champions League រកឃើញ ៣ ហើយ ឡើងទៅវគ្គ៤ក្រុមចុងក្រោយ គឺ RB Leipzi, PSG និង Bayern Munich ឯរំលងអាធ្រាតនេះ Man City ប៉ះ Lyon ៕

ADD YOUR COMMENT

Your email address will not be published. Required fields are marked *