អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង២១.៣លាននាក់ ក្នុងនោះស្លាប់ជាង៧៦ម៉ឺននាក់ និងជាសះស្បើយជាង១៤លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២១លាន៣៥ម៉ឺន៥ពាន់៦៨៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៧៦ម៉ឺន៣ពាន់៣៦៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៤លាន១៤ម៉ឺន៩ពាន់៣០៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ។

ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់ និង ឆ្លងជម្ងឺ COVID-19 ច្រើនជាងគេ៖

១-សហរដ្ឋអាមេរិក ចំនួនអ្នកឆ្លងកើនឡើងដល់៥លាន៤៧ម៉ឺន៦ពាន់២៦៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១៧ម៉ឺន១ពាន់៥៣៥នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន៨៧ម៉ឺន៥ពាន់១៤៧នាក់ ។

២-ប្រេស៊ីល ចំនួនអ្នកឆ្លងកើនឡើងដល់៣លាន២៧ម៉ឺន៨ពាន់៨៩៥ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១០ម៉ឺន៦ពាន់៥៧១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២លាន៣៨ម៉ឺន៤ពាន់៣០២នាក់ ។

៣-ឥណ្ឌា ចំនួនអ្នកឆ្លងកើនឡើងដល់២លាន៥២ម៉ឺន៥ពាន់២២២ករណី ក្នុងនោះមានអ្នកជម្ងឺសរុប៤ម៉ឺន៩ពាន់១៣៤នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប១លាន៨០ម៉ឺន៧ពាន់៥៥៦នាក់ ។

៤-រុស្ស៊ី ចំនួនអ្នកឆ្លងកើនឡើងដល់៩១ម៉ឺន២ពាន់៨២៣ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន៥ពាន់៤៩៨នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប៧២ម៉ឺន២ពាន់៩៦៤នាក់ ។

៥-អាហ្វ្រិកខាងត្បូង ចំនួនអ្នកឆ្លងកើនឡើងដល់៥៧ម៉ឺន៩ពាន់១៤០ករណី ក្នុងនោះមានអ្នកជម្ងឺសរុប១ម៉ឺន១ពាន់៥៥៦នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញ៤៦ម៉ឺន១ពាន់៧៣៤នាក់ ៕

ADD YOUR COMMENT

Your email address will not be published. Required fields are marked *