ក្រុមកំពូលតារាង បឹងកេត ប៉ះ ក្រុមវិសាខា នៅជុំទី២ ពានរង្វាន់មិត្តហ្វូនខេមបូឌាលីគ ឆ្នាំ២០២០ ខណៈទ័ព ប៉ះ ណាហ្គាវើលដ៍ ភ្នំពេញក្រោន ប៉ះ ព្រខ័នរាជស្វាយរៀង

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ (CNCC) បានធ្វើកមុ្មវិធីចាប់ឆ្នោតប្រកួតជុំទី២ ពានរង្វាន់ Metfone Cambodian League ឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ដោយក្រុមកំពូលតារាង បឹងកេត ប៉ះ ក្រុមវិសាខា នៅជុំទី២ ខណៈ ក្រុមទ័ព ប៉ះ ណាហ្គាវើលដ៍ ភ្នំពេញក្រោន ប៉ះ ព្រខ័នរាជស្វាយរៀង ។

បើយោងតាមគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ក្រោយពីចាប់ឆ្នោតរួច បានឱ្យដឹងថា កម្មវិធីប្រកួតសម្រាប់សប្តាហ៍ទី១៤ នៅថ្ងៃទី០៥ ខែកញ្ញា មាន៣ប្រកួត រួមមាន ក្រុមអង្គរថាយហ្គឺរ ត្រៀមប៉ះ នគរបាលជាតិ នៅកីឡដ្ឋាន អេស.អ.យូ យុវជនសាលាបាល់ទាត់បាទី អាយុក្រោម១៨ឆ្នាំ ត្រៀមប៉ះ គីរីវង់សុខសែនជ័យ នៅកីឡដ្ឋាន មជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី នៅវេលាម៉ោង ១៥:៣០នាទីរសៀលដូចគ្នា និងកងយោធពលខេមរភូមិន្ទ ត្រៀមប៉ះ ណាហ្គាវើលដ៍ នៅកីឡដ្ឋាន កងយោធពលខេមរភូមិន្ទ (ស្តាតចាស់) នៅវេលាម៉ោង ១៨:០០ នាទីល្ងាច ។

ចំពោះ៣គូរដែលត្រូវប្រកួតថ្ងៃទី៦ ខែកញ្ញា រួមមាន អគ្គិសនីកម្ពុជា ត្រៀមប៉ះ សូលទីឡូអង្គរ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា នៅវេលាម៉ោង ១៥:៣០នាទីរសៀល ចំណែកព្រះខ័នរាជស្វាយរៀង ត្រៀមប៉ះ ភ្នំពេញក្រោន នៅកីឡដ្ឋាន ខេត្តស្វាយរៀង ឯវិសាខា ត្រៀមប៉ះ បឹងកេត នៅកីឡដ្ឋាន ព្រីនស៍ នៅវេលាម៉ោង ១៨: ០០នាទីល្ងាចដូចគ្នា ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែសីហានេះ តារាង Metfone Cambodian League ឆ្នាំ២០២០ ក្រុមបឹងកេត ឈរកំពូលតារាង ដោយមាន៣២ពិន្ទុ ព្រះខ័នរាជស្វាយរៀង ឈរនៅលេខ២ មាន៣១ពិន្ទុ ខណៈវិសាខា លេខ៣ និងកងយោធពលខេមរភូមិន្ទ លេខ៤ ភ្នំពេញក្រោន លេខ៥ និងណាហ្គាវើលដ៍ លេខ៦ ៕

ADD YOUR COMMENT

Your email address will not be published. Required fields are marked *