លួចទូរស័ព្ទដៃម៉ាកiPhone-X យកទៅលក់សុីចាយអស់ ត្រូវម្ចាស់ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចខណ្ឌច្បារអំពៅ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ មានជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធករណី លួចទូរស័ព្ទដៃ នៅSKម៉ាត ផ្លូវ ៣៦៩ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៩ កក្កដា ២០២០ ម៉ោង២៣និង ៥៩នាទី។

ក្នុងរបាយការណ៍របស់សមត្ថកិច្ចបានបញ្ចាក់ថា ជនរងគ្រោះឈ្មោះ អ៊ុក ចាន់រតនា ភេទ ប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិតាងៅកណ្តាល សង្កាត់ និរោធ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះ ទេព ចាន់ពេជ្រ ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៤០៦ ផ្លូវ៣៦៩ ភូមិព្រះពន្លា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះកំពុងផឹកស្រាបៀរនៅចំណុចកើតហេតុ រួចទុកទូរស័ព្ទដៃម៉ាកiPhone-X ពណ៌ខ្មៅ លេខស៊ីម ០៧៨ ២០៥២១៧ នៅលើតុ ពេលនោះជនសង្ស័យក៏បន្លំលួច ទូរស័ព្ទជនរងគ្រោះគេចខ្លួនយកលក់ឲ្យគេបានលុយ១៤០ដុល្លារ ស៊ីចាយអស់។ បន្ទាប់មកជនរងគ្រោះ ក៏ឆែកកាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យជាអ្នកលួចទូរស័ព្ទ។ លុះដល់ថ្ងៃទី ០៩-០៨-២០២០ ម៉ោង១០និង០០នាទី ជនរងគ្រោះឃើញជនសង្ស័យនៅភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីតែម្ដង ។ ជាមួយគ្នានោះ សមត្ថកិច្ចបានរកឃេីញជនសង្ស័យមានប្រើប្រាស់គ្រឿងញៀនផងដែរ ៕

ADD YOUR COMMENT

Your email address will not be published. Required fields are marked *