អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង២៤.៣លាននាក់ ក្នុងនោះស្លាប់ជិត៨៣ម៉ឺននាក់ និងជាសះស្បើយជិត១៧លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២៤លាន៣១ម៉ឺន៥ពាន់៥៣ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន៨២ម៉ឺន៨ពាន់៧១៨នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៦លាន៨៤ម៉ឺន១ពាន់៥១២នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ។

សហរដ្ឋអាម៉េរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៥លាន៩៩ម៉ឺន៨ពាន់៣០១នាក់ ស្លាប់ចំនួន១៨ម៉ឺន៣ពាន់៦០៧នាក់ និងជាសះស្បើយចំនួន៣លាន២៩ម៉ឺន៥ពាន់៧៨៣នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន៣លាន៧២ម៉ឺន២ពាន់៤នាក់ ស្លាប់ចំនួន១១ម៉ឺន៧ពាន់៧៥៦នាក់ និងជាសះស្បើយ២លាន៩០ម៉ឺន៨ពាន់៨៤៨នាក់ ។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន ៣លាន៣០ម៉ឺន៧ពាន់៧៤៩នាក់ ស្លាប់៦ម៉ឹន៦២៩នាក់ និងជាសះស្បើយ ២លាន៥២ម៉ឺន៣ពាន់៤៤៣នាក់ ៕

ADD YOUR COMMENT

Your email address will not be published. Required fields are marked *