នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ០៦នាក់ ករណីឆក់កាបូបយួរដៃ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ  បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២០នេះ ថា ជនសង្ស័យ០៦នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីសហការជាមួយនឹងកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ ស្រាវជ្រាវឃាត់ខ្លួនបានករណីឆក់កាបូបយួរដៃ ហើយគេចខ្លួនបាន១ថ្ងៃ។ ការឃាត់ខ្លនជនសង្ស័យខាងលើនេះ កាលពីវេលាម៉ោង១៤និង០០នាទីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចទល់មុខសាលាអន្តរជាតិវេស្ទើន ផ្លូវ១៩៦៦ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខដែល កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០  វេលាម៉ោង១៥ និង៥៥នាទី ។

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យមានគ្នា០៧នាក់ក្នុងនោះ គេចខ្លួន ០១នាក់ ឈ្មោះ បឿក ។ ដោយឡែកជនសង្ស័យទាំង០៦នាក់ដែលឃាត់ខ្លួនបាននោះ៖

ទី១-ឈ្មោះ ស្រេង បាលី  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

ទី២ឈ្មោះ មាស ចាន់វីរៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) ។

ទី ៣-ឈ្មោះ អៀម ពិសិទ្ធ  ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

ទី៤-ឈ្មោះថន ប៊ុនឆាយ  ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

ទី ៥-ឈ្មោះវ៉ាត់ ថារ៉ាត់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។

ទី៦-ឈ្មោះ    អ៊ុច ម៉េងលី  ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (គ្មានសារធាតុញៀន)។

សមត្ថកិច្ចបានបន្តទៀតថា៖ ក្រុមជនសង្ស័យទាំងនេះបានធ្វើសកម្មភាពឆក់យកកាបូបយួរដៃពីជនរងគ្រោះម្នាក់ឈ្មោះ ហេង ចិន្តា  ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះលេ៨ ផ្លូវបេតុង ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។  សម្ភារៈបាត់បង់ កាបូបយួរដៃ០១ , ទូររសព្ទ័ដៃ០១គ្រឿងម៉ាកអាយហ្វូន១១ម៉េក , ប្រាក់ដុល្លា១.០០០ដុល្លា និងឯកសារមួយចំនួន ។ សម្ភារបន្សល់ទុ ម៉ូតូ០២គ្រឿង (១-ម៉ាកនិច ពណ៌សលាយទឹកក្រូច ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ  1IH-8261 , ២-ម៉ាកSCOPY ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1IH-0363 របស់ជនសង្ស័យ ។ បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕
ដោយ៖ ចន្ទ លីហ្សា

ADD YOUR COMMENT

Your email address will not be published. Required fields are marked *