កម្មការិនីម្នាក់ត្រូវឃាតកចាក់សម្លាប់ នៅច្រកចូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ

ភ្នំពេញ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អេីលទាំងព្រឹកមួយបានកេីតឡេីង ខណៈកម្មការិនីម្នាក់ ត្រូវបានឃាតករយកកូនកាំបិតចាក់សម្លាប់យ៉ាងព្រៃផ្សៃរួចគេចខ្លួនបាត់។ ករណីនេះបានកេីតឡេីងនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតនៅចំណុចផ្លូវចូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពកម្មការិនីរងគ្រោះមានឈ្មោះ យឺន ស្រីនី មុខរបបម្រើការងារក្នុងរោងចក្រ Minebea ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដោយនៅកន្លែងកើតហេតុ គេឃើញស្ត្រីរងគ្រោះដេកស្លាប់ ក្នុងថ្លុកឈាមជាមួយនឹងកាបូបជាប់នឹងខ្លួន និង មានកូនកាំបិតចុងស្រួចនៅជិតនោះ តែសមត្ថកិច្ចមិនទាន់សន្និដ្ឋានបានទេ ថា នេះជាករណីឃាតកម្ម ដោយសារគំនុំ ឬក៏ជាការឆក់ ប្លន់ អ្វីមួយឲ្យប្រាកដនោះទេ។

ខណៈនោះដែរ សមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវ ស្វែងរកមុខឃាតក ដេីម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់ ។ ចំណែកសាកសព សមត្ថកិច្ចក៏ធ្វេីកំណតលហេតុ ដេីម្បីប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី៕

ADD YOUR COMMENT

Your email address will not be published. Required fields are marked *