Update: ចាក់សម្លាប់នារីម្នាក់ជាអតីតសង្សារ រួចជន ដៃដល់រត់ទៅចង.ក បញ្ចប់សាច់រឿង តាមក្រោយ

ភ្នំពេញ៖ នារីកម្មកររោងចក្រ Minebea Mitsumi ម្នាក់ត្រូវបានអតីតសង្សារ តាមចាក់សម្លាប់នឹងកាំបិតចុងស្រួច ខណៈជិះម៉ូតូទៅធ្វើការ បន្ទាប់មកជនដៃដល់បានជិះម៉ូតូរត់មក ចង.កសម្លាប់ខ្លួនដើម្បី នៅក្នុងវត្ត ស្ងួនពេជ្រ បញ្ចប់សាច់រឿងមិនឲ្យ សមត្ថកិច្ចពិបាកតាមដានស្រាវជ្រាវ ហេតុការណ៍នេះ បង្ករមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៨ សីហា ឆ្នាំ ២០២០ ចំណុចផ្លូវបេតុង ក្នុងតំបន់សេដ្ឋកិច្ចពិសេសកំបូល ស្ថិតក្នងភូមិ ត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ នារីរងគ្រោះឈ្មោះ យឺន ស្រីនី អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ Minebea Mitsumi ផលិតបរិក្ខារអគ្គិសនី ស្នាក់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមសម្តីរបស់ម្តាយជនរងគ្រោះបានឲដឹងថា ជមសង្ស័យអាចនិងជាអតីតសង្សាររបស់នាង ព្រោះកាលពីម្សិលម្ង៉ៃ ជនសង្ស័យនោះ បានទៅសុំគាត់ ចូលស្តីដណ្តឹងកូនស្រីគាត់តែគាត់មិនព្រមឲ្យ ព្រោះកូនស្រីគាត់ បានប្រាប់ថាមិនយកជនសង្ស័យនោះទេ ទោះបីជាអ្នកទាំង ធ្លាប់ស្រលាញ់គ្នា កាលពីនៅ រៀនវិទ្យាល័យក៏ដោយ ហើយពួកគេទាំង២នាក់បានផ្តាច់ការទាក់ទងគ្នាកាលពីជាងកន្លះឆ្នាំមកម្លេះព្រោះជនសង្ស័យបាន លួចទាក់ទងស្រីផ្សេង ធ្វើឲ្យកូនស្រីកូនឈឺចិត្ត មិនអាចយកធ្វើជាគូរអនាគតបាន។ហើយកាលពីយប់មិញនេះ ជនសង្ស័យបានឆាយ ទៅកូនស្រីគាត់និយាយពីរឿងនឹងទៀត ប៉ុន្តែកូនស្រីគាត់នៅតែប្រកែកមិនទទួលយកដដែល
ហើយក៏មានការឈ្លោះប្រកែកតាមឆាតផងដែរ ។

លុះនៅព្រឹកកើតហេតុ នេះក៏មានគេទៅប្រាប់ រូបគាត់ជាម្តាយថា កូនស្រីរបស់គាត់ត្រូវគេ ចាក់សម្លាប់ បាត់ទៅហើយ។ បើតាមប្រភពពីសន្តិសុខ នៅតំបន់នោះ ប្រាប់ភិនភាគជនសង្ស័យ ទៅសមត្ថកិច្ច ស្រដៀងចូលទៅនឹងភិនភាគដែលម្តាយនារីរងគ្រោះប្រាប់ គឺអាចនឹងជាអតីតសង្សារចាស់របស់នារីរងគ្រោះ។ ដោយឡែកជនដៃដល់ បានរត់មកចងក សម្លាប់ខ្លួនក្នុងវត្តស្ងួនពេជ្រ មានឈ្មោះ លឹម តិច អាយុ២៥ឆ្នាំ មុខរបរជាងដែក ស្នាក់នៅ ភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ព្រោះនៅនឹងដៃខ្លួនជនដែលចងក នោះប្រលាក់សុទ្ធឈាម នារីរងគ្រោះ។

បច្ចុប្បន្នសមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះហ៊ុបព័ន្ធកន្លែងកើតហេតុ រងចាំផ្នែកជំនាញពិនិត្យកោសល្យវិច័យ ប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ADD YOUR COMMENT

Your email address will not be published. Required fields are marked *