នគរបាលខណ្ឌច្បារអំពៅស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី លួចម៉ូតូ និងជួញដូរគ្រឿងញៀន

ភ្នំពេញ៖ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ២នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណី លួចម៉ូតូ នៅមុខផ្ទះគ្មានលេខ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ថ្ងៃទី០៩ សីហា ២០២០ វេលាម៉ោង០៧និង១០នាទី ដោយឆែកឃេីញមានសារធាតុញៀន និងវត្ថុតាងមួយចំនួនផងដែរ ។

យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចាន់ សុខបញ្ញា ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធនាគារអេស៊ីលីដា ស្នាក់នៅផ្ទះលេខ៥៩ ផ្លូវ៦៤០ ភូមិដើមអំពិល សង្កាត់ ច្បារអំពៅ១។

ចំណែកជនសង្ស័យ០២នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន ទី១-ឈ្មោះ ធី អូន ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ទី២-ឈ្មោះ សាន សុខនី ភេទប្រុស អាយុ៣៤ ឆ្នាំ ជាតិខ្មែរ មុខរបរ-ស្នាក់នៅ មិនពិតប្រាកដ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ព្រះសីហនុ ១G-៤៣៥៤ នៅចំណុច កើតហេតុដោយពុំបានចាក់សោកម៉ូតូទេ រួចចូលក្នុងផ្ទះបងប្អូន ស្រាប់តែមានជនសង្ស័យ ០២នាក់ ឈ្មោះ ធី អូន និងឈ្មោះ សាន សុខនី ជិះម៉ូតូម៉ាកស្កូបពី ពណ៌ស ផ្លាកលេខ ភ្នំពេញ ១ID-២៨៣៩ មកឈប់ជិត រួចធ្វើសកម្មភាព លួចម៉ូតូជនរងគ្រោះជិះគេចខ្លួន ដោយជនសង្ស័យឈ្មោះ​ សាន សុខនី ជាអ្នកជិះយកទៅលក់ឲ្យឈ្មោះ ថា នៅតាមផ្លូវជាតិលេខ៣ បានលុយ៣០០ដុល្លារ រួចយកឲ្យជនសង្ស័យ ឈ្មោះធី អូន ១០០ដុល្លារ។

លុះដល់ម៉ោង១២ និង០០នាទី ថ្ងៃដដែល សមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យឈ្មោះ ធី អូន នៅបន្ទប់ជួល ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ និងធ្វើការឆែកឆេរ ដកហូតបាន៖ ម៉ូតូ០២គ្រឿង (០១គ្រឿងម៉ាកស្កូបពី ជិះធ្វើសកម្មភាព) និង០១គ្រឿងទៀតម៉ាក សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១IG ៧៦៧៨,​ ក្រាមពណ៌សថ្លា(សង្ស័យគ្រឿងញឿន) ០២កញ្ចប់ថង់ធំល្មម, ទូរស័ព្ទដៃ០១គ្រឿងម៉ាកសាមសុង លុយ១០០ដុល្លារ, ប័ណ្ណសំគាល់ទោចក្រយាន យន្ត០១សន្លឹក, ទួណឺវ៉ីស០៤,កូនសោលេខ ១៤ចំនួន០៤, ដែកឆាបចុងស្រួច០១, កូនសោម៉ូតូ០១ និងឧបករណ៍ជក់គ្រឿងញៀន ០១កំប្លេ។

បន្ទាប់មកសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ សហការណ៍ជាមួយនគរបាលក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ​ សាន សុនី នៅផ្ទះសំណាក់ឡាលីន (បន្ទប់លេខ១០១) ក្រុងតាខ្មៅ ខេត្តកណ្តាល ដកហូត ទូរស័ព្ទដៃ០១គ្រឿង ម៉ាកសូនី ពណ៌ខ្មៅ, លុយ២០០ដុល្លារ និងកូនសោខ្សៀលេខ៨ចំនួន០១ បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការបន្ត។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង០២នាក់ខាងលេី កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីធ្វេីការសាកសួរនិងកសាងសុំណុំរឿងបញ្ចូនទៅតុលាការ  ចាត់ការតាមច្បាប់៕ ដោយ៖ ភារ៉ា និងប៊ុនធី

ADD YOUR COMMENT

Your email address will not be published. Required fields are marked *