ក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ បានយកឈ្នះ ក្រុមជើងឯកថ្នាក់ខេត្ត ព្រៃវែង ក្នុងជើងទី១ ពាន Hun Sen លើកទី១៤ ឆ្នាំ២០២០

ការប្រកួតបាល់ទាត់ពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៤ ឆ្នាំ២០២០ បានឈានដល់វគ្គ៨ក្រុមចុងក្រោយ ដោយក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ បានយកឈ្នះ ក្រុមជើងឯកថ្នាក់ខេត្ត ព្រៃវែង ក្នុងលទ្ធផល ១:០ ជើងទី១ កាលពីម្សិលមិញ នៅពហុកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ស្តាតចាស់ ។

ក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ បានធ្វើការនាំមុខ ១:០ ត្រឹមនាទីទី១៥ ដោយកីឡាករ សុខ ហេង ស៊ុតពីចំងាយល្អពីការបញ្ជូនបាល់ពីមិត្តរួមក្រុម លទ្ធផលជ័យជំនះនេះ បន្តរហូតបញ្ចប់៩០នាទី និងរងចាំកាត់សេចក្តីជើងទី២ នៅខេត្តព្រៃវែងវិញ ។  

សូមបញ្ជាក់ថា សម្រាប់ការប្រកួតវគ្គ៨ក្រុមថ្នាក់ជាតិ ឬវគ្គ១/៤ផ្តាច់ព្រ័ត្រនេះ មានចំនួន៤ប្រកួត ជើងទី១ គឺក្រុមកងយោធពលខេមរភូមិន្ទ ១:០ ជាមួយក្រុមជើងឯកថ្នាក់ខេត្ត ក្រុមខេត្តព្រៃវែង នានៅជើងទី១ ។  រីឯ៣ប្រកួតទៀតនឹងត្រូវប្រកួត នាថ្ងៃទី២៩-៣០ ខែសីហា ឆ្នាំ២០២០ ដែលជាការជួបគ្នារវាងក្រុមណាហ្គាវើល ជាមួយ ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន ប៉ះ គីរីវង់សុខសែនជ័យ និងក្រុមការពារម្ចាស់ដំណែងជើងឯក រដូវកាល ២០១៩ បឹងកេត នឹងត្រូវប្រជែងជាមួយក្រុមខ្លាំង វិសាខា ៕

ADD YOUR COMMENT

Your email address will not be published. Required fields are marked *