ខ្សែបម្រើក្រុមបិសាចក្រហម Manchester United ធ្វើតេស្តវិជ្ជមាន ជំងឺឆ្លង Covid-19

អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិបារាំង លោក Didier Deschamps បានបញ្ជាក់ថា ខ្សែបម្រើ Paul Pogba របស់ក្រុមបិសាចក្រហម បានធ្វើតេស្តវិជ្ជមាន វីរុស Covid-19 នឹងត្រូវផ្តាច់ខ្លួន ដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ។ នេះបើតាម ប្រភពសារព័ត៌មាន BBC Sport ដែលបានចុះផ្សាយនៅថ្ងៃទី២៨ ខែសីហានេះ ។

កីឡាករវ័យ ២៧ឆ្នាំរូបនេះ អាចនឹងខកខានការប្រកួតរបស់ក្រុមជម្រើសជាតិ Nations League នៅប្រទេសស៊ុយអែត នាថ្ងៃសៅរ៍ទី៥ ខែកញ្ញាខាងមុខនេះ និងបន្តជួបជាមួយ ក្រូអាត ៣ថ្ងៃបន្ទាប់ ។ ទោះយ៉ាងណា Pogba អាចមានសិទ្ធិ ក្នុងការជ្រើសរើសសម្រាប់ការប្រកួតបើកឆាកក្របខ័ណ្ឌ Premier League របស់ United ជាមួយក្រុម Crystal Palace នៅ Old Trafford នៅថ្ងៃទី១៩  ខែកញ្ញា ។

គួរបញ្ជាក់ថា ក្រៅពីកីឡាករបាល់ទាត់ Paul Pogba ក៏មានកីឡាករល្បីផ្សេងៗទៀត បានឆ្លងជំងឺកូវីត-១៩ផងដែរ ដូចជាកីឡាករបាល់ទាត់ចំណូលថ្មី Miralem Pjanic របស់ក្លឹប Barcelona វាយកូនបាល់សញ្ជាតិស៊េប Novak Njokovic ស្តេចរត់ប្រណាំង Usain Bolt  Raheem Starling និងកីឡាករជាច្រើនទៀតផងដែរ ៕

ADD YOUR COMMENT

Your email address will not be published. Required fields are marked *