រដ្ឋាភិបាលបារាំងបង្ហាញផែនការលើកស្ទួយសន្ទុះសេដ្ឋកិច្ចឡើងវិញ ក្នុងទំហំទឹកប្រាក់១១៨ពាន់លានដុល្លារ

បារាំង៖ នាយករដ្ឋមន្រ្តីបារាំងលោក ហ្សង់ កាស្តិច បានបង្ហាញផែនការលម្អិតមួយនៅ ថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ដែលនៅក្នុងផែនការនេះ រដ្ឋាភិបាលទីក្រុងប៉ារីសគ្រោងចំណាយប្រាក់១១៨ពាន់លានដុល្លារ និង សង្ឃឹមស្តារសេដ្ឋកិច្ចបារាំងពីពេលនេះទៅឆ្នាំ២០២២ខាងមុខ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ។

រដ្ឋាភិបាលបារាំងបច្ចុប្បន្នបាននឹងកំពុងផ្តោតការយកចិត្តទុកជាសំខាន់ លើការលើកស្ទួយសន្ទុះសេដ្ឋកិច្ចប្រទេសរបស់ខ្លួនឡើងវិញ តាមរយៈការផ្តល់អទិភាពដល់ការបង្កើតការងារ ដើម្បីជួយស្រូបទាញប្រទេសអឺរ៉ុបមួយនេះ ចេញពីវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតចាប់តាំងពីសម័យសង្គ្រាមលោកលោកទី២ ។

ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានក្នុងស្រុក RTL នាយករដ្ឋមន្រ្តីបារាំងរូបនេះ បានហៅផែនការស្តារសេដ្ឋកិច្ចនេះ ជាមហាផែនការវិនិយោគដែលមានគោលដៅផ្តល់សន្ទុះសេដ្ឋកិច្ចឡើងវិញ និង ប្រយុទ្ធប្រឆាំងនឹងការអត់ការងារ ។ លោកបានសង្កត់ធ្ងន់ថា ផែនការចំណាយប្រាក់ដ៏ច្រើននេះ ត្រូវបានរដ្ឋាភិបាលផ្តោតសំខាន់លើវិស័យគោលចំនួន៣ធំៗ គឺបរិស្ថាន ការប្រកួតប្រជែង ការបង្កើតថ្មី និងសង្គម ដែនដី ៕

ADD YOUR COMMENT

Your email address will not be published. Required fields are marked *