អតីតប្ដីជិះម៉ូតូតាមចាក់សម្លាប់ប្រពន្ធ រួចអារក ខ្លួនឯង នៅស្រុកអង្គស្នួល បន្សល់ទុកកូន២នាក់

កណ្ដាល៖ ករណីឃាតកម្មមួយបានកើតឡើង បង្ករការភ្ញាក់ផ្អើលទាំងយប់ ដែលបុរសជាអតីតប្ដីបានធ្វើសកម្មភាពជិះម៉ូតូដេញចាក់ប្រពន្ធ បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម នៅនឹងកន្លែងកើតហេតុ រួចក៏អារ.ក សម្លាប់ខ្លួនឯង តែនៅមានដង្ហើម ត្រូវបានពលរដ្ឋ និងសមត្ថកិច្ចឃើញទាន់យកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ប្រភពព័ត៌មានច្បាស់ការបានឲ្យដឹងថា មូលហេតុដែលកើតមានអំពើរឃាតកម្មនេះ កើតឡើងដោយបុរសជាប្តីសុំត្រូវជាមួយប្រពន្ធតែនាងមិនព្រម ពោលគឺប្រចណ្ឌ ។ ប្រភពដដែលបានបន្តរទៀតថា ដំបូងឡើយប្ដីប្រពន្ធទាំងពីរនាក់នេះបានចែកផ្លូវគ្នាមួយរយៈ ហើយក្រោយមកខាងបុរសជាប្ដីក៏សុំត្រូវគ្នាវិញ ប៉ុន្តែនារីជាប្រពន្ធមិនព្រមត្រូវគ្នាវិញឡើយ រហូតបុរសជាប្ដីក៏តាមដេញចាក់សម្លាប់នារីជាប្រពន្ធ ហើយអារ.ក សម្លាប់ខ្លួនឯងតាមក្រោយ។

ហេតុការណ៍នេះបានកើតឡើងនៅយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ២០និង២៥នាទី នៅចំណុចចិញ្ចើមផ្លូវជាតិលេខ៤ ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះជាស្ត្រីមានឈ្មោះ សុខ ផល្លី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល (ស្លាប់នៅកន្លែងកើតហេតុ)។ ជនសង្ស័យមានឈ្មោះ ឆាយ ធន់ អាយុ២៩ឆ្នាំ មុខរបរកម្មករភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល បច្ចុប្បន្នរូបគេកំពុងសង្គ្រោះនៅមន្ទីពេទ្យ។

នគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា មុនចែកផ្លូវគ្នា ប្ដីប្រពន្ធទាំងពីរនាក់នេះមានកូនប្រុសស្រីចំនួន ២នាក់ ម្នាក់អាយុ៨ឆ្នាំ និងម្នាក់ទៀតអាយុ៧ឆ្នាំ។ បើយោងតាមការសួរនាំជំហានដំបូង មូលហេតុដែលនាំឱ្យមានអំពើឃាតកម្មនេះ គឺបណ្ដាលមកពីបុរសជាជនសង្ស័យប្រចណ្ឌទៅលើអតីតប្រពន្ធរបស់ខ្លួន។  ចំពោះករណីនេះផងដែរ កម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕

ADD YOUR COMMENT

Your email address will not be published. Required fields are marked *