ប្អូនថ្លៃវាយបងថ្លៃ២អង្រែបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅខណ្ឌ៧មករា

ភ្នំពេញ៖ សេចក្ដីរាយការណ៍បានដឹងនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះថា មានករណី បងថ្លៃបានស្លាប់ភ្លាមៗនៅកន្លែង ខណៈដែល ត្រូវប្អូនថ្លែនសងអង្រែចំក្បាល់ចំនួនពីរអង្រែ។ ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ នៅចំណុចផ្ទះលេខ១២៧ តាមបណ្ដោយផ្លូវ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ បាន ឡា អាយុ៣៤ឆ្នាំស្នាក់នៅផ្ទះលេខ១២៧ តាមបណ្ដោយផ្លូវ១៣៤ សង្កាត់មិត្តភាព ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ។ ចំណែកឯសពជនរង គ្រោះ មានឈ្មោះ ពូន ប៉ូលីន អាយុ៣៥ឆ្នាំស្នាក់នៅផ្ទះលេខ១២៧ តាមបណ្ដោយផ្លូវ ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ  ជនសង្ស័យដែលជាប្អូនថ្លៃ បានកំពុងតែដេកជាមួយនឹងប្រពន្ធនៅក្នុងបន្ទប់ស្រាប់តែជនរងគ្រោះដែលជាបងថ្លៃ បានដើរមកមុខបន្ទប់របស់ជនសង្ស័យហើយស្រែកជេរ ខណៈកំពុងតែជេរសង្ស័យភ្លាមនោះបានចេញ មកពីបន្ទប់ក៏ឃើញជនរងគ្រោះបានកាន់អង្រែនៅក្នុង ដៃផងដែរបន្ទាប់មកជនសង្ស័យ ក៏បានចេញមករួចក៏បានវាយគ្នាទៅវិញទៅមកដោយជនសង្ស័យបានដណ្តើមអង្រែ ពីដៃរបស់ជនរងគ្រោះបានហើយវាយក្បាលពីរអង្រែបណ្ដាយ ឲ្យស្លាប់ភ្លាមនៅកន្លែងកើតហេតុតែម្តងក្រោយមកជនសង្ស័យបាន ប្រាប់ឱ្យប្រពន្ធរត់ទៅប្រាប់សមត្ថកិច្ចអោយមកជួយឃាត់ខ្លួនជនរងគ្រោះផងដែរតែពេលសមត្ថកិច្ចមកដល់ ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក្រោយមកសមត្ថកិច្ចបង្ហើបថា ជាព័ត៌មានបឋមក្នុងករណីឃាតកម្ម។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ADD YOUR COMMENT

Your email address will not be published. Required fields are marked *