អត់ញញើតសោះ! អ្នកទេសចរ ព្យួរសាច់ជន្លមាត់ក្រពើ ដែលធ្វើឲ្យវាងើបចេញពីទឹក និងគ្រលែងខ្លួនដូចកំពុងរាំ (មានវីដេអូ)

អូស្ត្រាលី៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងការអស់សំណើច និងភ័យខ្លាចបន្ដិចបន្ដួច ជុំវិញនឹងវីដេអូឃ្លីបមួយ ដែលថតបង្ហោះចែកចាយនូវសកម្មភាព ក្រពើមួយក្បាលព្យាយាមងើបចេញពីទឹក ដើម្បីសុីសាច់មួយដុំ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងដោយអ្នកទេសចរម្នាក់ ដែលជិះលើទូកកម្សាន្តលេងជាមួយគេដទៃទៀត នៅតំបន់ Territory ខាងជើង នៃប្រទេសអូស្ត្រាលី ហើយយកទៅបង្ហោះចែកចាយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែងតាមរយៈ​វីដេអូឃ្លីប បង្ហាញឲ្យឃើញថា អ្នកទេសចរបានចងព្យួរសាច់ឆៅមួយដុំជាប់នឹងខ្សែ និងជន្លមាត់ក្រពើ ដែលបណ្ដាលឲ្យវាងើបចេញពីទឹក ដើម្បីហាមាត់សុីសាច់នោះ និងគ្រលែងខ្លួនជាទឹកលលក ដូចកំពុងរាំអីចឹង។

យ៉ាងណាមិញ សកម្មភាពរបស់ក្រពើបន្ទាប់ទៅជាយ៉ាងណា ប្រភពមិនដឹងច្បាស់ឡើយ តែទន្ទឹមនឹងនេះ មានមតិរបស់មហាជនមួយចំនួន បានលើកឡើងថា មើលទៅហាក់ដូចជាប្រថុយនឹងគ្រោះថ្នាក់ ដែលចូលក្បែរក្រពើ និងលេងជាមួយវាបែបនេះផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ADD YOUR COMMENT

Your email address will not be published. Required fields are marked *