
អាយុមិនសមនឹងទេពកោសល្យ! ទើបតែ ៤ ឆ្នាំសោះ កុមារានេះ អាចគូររូបបានស្អាតៗម្លឹងទៅហើយ (មានវីដេអូ)
ស៊ែប៊ី៖ កុមារម្នាក់ឈ្មោះ Dusan Krtolica ដែលរស់នៅក្នុងប្រទេសស៊ែប៊ី មានជំនាញគូររូបបានតាំងពីរអាយុ ២ ឆ្នាំ គាត់បានទទួលការកោតសរសើរយ៉ាងច្រើនពីសំណាក់មហាជន ដោយសារទេពកោសល្យដ៏អស្ចារ្យរបស់គាត់។ រហូតមកដល់ពេលនេះ ក្មេងប្រុសម្នាក់នេះមានអាយុ ១៦ ឆ្នាំំ ហើយគំនូរនីមួយៗរបស់គាត់ភាគច្រើនគឺ ជាគំនូរបែបធម្មជាតិ និងសត្វផ្សេងៗជាមួយនឹងការឆ្នៃប្រឌិតដ៏អស្ចារ្យមានភាពទាក់ទាញខ្លាំង។
គួរឱ្យដឹងដែរថា កុមារ Dusan Krtolica ត្រូវបានគេអញ្ចើញឱ្យចូលរួមក្នុងកម្មវិធីទូរទស្សន៍នានា និងការតាំងពិព័រណ៍គំនូរជាច្រើនផងដែរ៕
បើចង់ដឹងច្បាស់ថា គំនូររបស់គាត់ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖



















