អ្នកណាមិនភ័យ កំពុងបើកឡានសុខៗ ស្រាប់តែពស់វារអើតក្បាលនៅក្រៅបង្អួច (មានវីដេអូ)

អូស្ត្រាលី៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងការភ្ញាក់ផ្អើល និងអស់សំណើច ជុំវិញនឹងវីដេអូឃ្លីបមួយ ដែលថតបង្ហោះចែកចាយនូវសកម្មភាព ពស់មួយក្បាលវារអើតក្បាលនៅក្រៅបង្អួចឡាន។

តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងដោយនាង Rachael Pace នៅលើដងផ្លូវមួយកន្លែង ស្ថិតក្នុងរដ្ឋ New South Wales នៃប្រទេសអូស្ត្រាលី ហើយយកទៅបង្ហោះចែកចាយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែងតាមរយៈ​វីដេអូឃ្លីប បង្ហាញឲ្យឃើញថា នៅពេលកំពុងធ្វើដំណើរ មានពស់មួយក្បាលបានវារអើតក្បាលនៅខាងក្រៅបង្អួចឡាន ដែលកន្ទុយរបស់វានៅជាប់ចង្រឹងដែកឡានខាងក្រោយ ហើយវាក៏បានវារងាកឆ្វេងស្ដាំ និងចុះឡើងយ៉ាងព្រងើយ។ ទន្ទឹមនឹងនេះដែរ វាបានធ្វើឲ្យនាង Rachael ព្រមទាំងមិត្តប្រុសរបស់នាង ភ័យបន្ដិចបន្ដួច និងអស់សំណើចយ៉ាងខ្លាំងផងដែរ។

យ៉ាងណាមិញ ចំពោះហេតុការណ៍ខាងលើនេះ មិនបានបង្កឲ្យនរណាម្នាក់ ឬសត្វពស់មានរបួសឡើយ ដែលនាង Rachael និងមិត្តប្រុស បានឈប់ឡាន ហើយសុំជំនួយពីអ្នកក្បែរៗនោះ ឲ្យជួយចាប់សត្វពស់ និងព្រលែងវាចូលទៅក្បែរបឹងផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ADD YOUR COMMENT

Your email address will not be published. Required fields are marked *