
រថយន្តតូយូតាព្រូសពន្លះបង្កាន់ដៃស្ពានផ្សារដីហ៊ុយ រងការខូចខាតតៃកុងរបួសស្រាល
ភ្នំពេញ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនសង្ស័យងងុយដេក បានជ្រុលទៅបុកបង្កាន់ដៃស្ពានពេញទំហឹង បណ្ដាលឲ្យរថយន្តខូចខាតមួយកំណាត់ស្ទើរទាំងស្រុង។
ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១និង៥នាទីយប់រំលងអធ្រាតឈានចូលថ្ងៃអង្គារ ទី១៩ ខែមករាឆ្នាំ២០២១ ។
ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីចំណុចគល់ស្ពានផ្សារដីហ៊ុយខាងលិចក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តតូយូតាព្រូសពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2BJ-4201 ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើសង្ស័យងងុយដេក បានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហ៊ុយពេញទំហឹង បណ្ដាឲ្យម្ចាស់រថយន្តរងរបួសស្រាលចំណែករថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញមកវាស់វែងស្ទូចរថយន្តបង្កទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញ រងចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕