សុនខមួយក្បាល ដើរផង យំផង ពាំស្លាកស្វែងរកមិត្តសម្លាញ់ ដែលត្រូវអ្នកទាក់ឆ្កែយកទៅបាត់ (មានវីដេអូ)

ចិន៖ កាលពីថ្មីៗនេះ មានរឿងដ៏គួរឲ្យរំជួលចិត្តមួយបានកើតឡើង ដោយមានសុនខមួយក្បាលបានដើរបណ្តើរនិង រួមទាំងមានទឹកភ្នែកហៀរចេញមកផងដែរ ខណៈពេលពាំស្លាកមួយនៅនឹងមាត់ ស្វែងមិត្តរបស់ខ្លួនដែលបាត់ កាលពីចុងឆ្នាំ២០២០ ដោយត្រូវបានគេយកទៅបាត់ឈឹង មិនដឹងថានៅរស់ឬ ក៏អត់ទេ។

ដោយឡែក សុខនដែលកំពុងដង្ហោយហៅមិត្តរបស់ខ្លួនត្រឡប់មកវិញនោះគឺ ឈ្មោះ Mao Mao អាយុ២ឆ្នាំ ដែលខ្លួនត្រូវបាត់បង់មិត្តសម្លាញ់ឈ្មោះ Dou Dou កាលពីថ្ងៃទី២៣ ខែ ធ្នូ ឆ្នាំ២០២០ ខណៈពេលលោក Shao ដែលជាម្ចាស់កំពុងតែពិគ្រោះជាមួយគ្រូពេទ្យដោយទុកឲ្យសុនខខ្លួននៅខាងក្រៅ ហើយត្រូវបានជនអនាមិកម្នាក់ទាក់យកទៅឡើងទៅលើកង់បីបាត់ឈឹងរហូតមកទល់សព្វថ្ងៃ។ ក្រៅពីនេះលោកបន្ថែមទៀតថា លោកបានចេញទៅរកគ្រប់កន្លែង ជាពិសេសគឺកន្លែងលក់សាច់ឆ្កែ ប៉ុន្តែនៅតែគ្មានតម្រុយអំពី Dou Dou ទាល់តែសោះ ដូច្នេះទើបលោក យកផ្លាកដែលមានសរសេរថា «ស្វែងរកសុនខ» ដើម្បីឲ្យ Mao Mao ខាំលើកបង្ហាញមនុស្សនៅជុំវិញផ្សារក្រែងលោនរណាម្នាក់បានប្រទះឃើញ ប៉ុន្តែអ្វីដែលធ្វើឲ្យ អ្នកដែលបានឃើញសុនខនោះផ្ទាល់និង អ្នកប្រើប្រាស់បណ្តាញសង្គមកាន់តែរំជួលចិត្តនោះគឺ Mao Mao ដើរពាំផ្លាកបណ្តើរនិង យំបណ្តើរ ដោយមិនខុសពីមនុស្សដែលបាត់បង់មនុស្សដែលខ្លួនស្រលាញ់នោះទេ។

យ៉ាងណាមិញ លោក Shao និង សុនខពីរក្បាល ទៀតនិង បន្តស្វែងរក Dou Dou បន្តទៀត ព្រោះថាសព្វថ្ងៃនេះ សុនខ ដែលនៅផ្ទះនេះ វារស់នៅដូចជាគ្មានវិញ្ញាណនៅក្នុងខ្លួន ដោយលែងលេងជាមួយគ្នាដូចមុនរួមទាំង ស្រកគីឡូអស់ច្រើនទៀតផង៕

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

ADD YOUR COMMENT

Your email address will not be published. Required fields are marked *