​ក្រសួងសុខាភិបាល​ដាក់​ចេញ​៥​ចំណុច​ដល់​ម្ចាស់​កម្មវិធី​បុណ្យ​ផ្សេងៗ​ ​និង​អាពាហ៍ពិពាហ៍​

​ដើម្បី​ពង្រឹង​ការ​អនុវត្ត​វិធានការ​សុខ​សុវត្ថិភាព​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​បាន​ឯកភាព​ប្រគល់​ជូន​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ ​ទទួលតាម​ដាន​នៅ​តាម​មូលដ្ឋាន​ក្រោម​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។​ ​នេះ​បើ​សេចក្ដីជូនដំណឹង​របស់​​​ក្រសួងសុខាភិបាល​កម្ពុជា​ ​នៅ​រសៀល​ថ្ងៃ​ទី​២​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​១​នេះ​។​

​ប្រភព​ដដែល​បញ្ជាក់​ថា​ ​មុននឹង​រៀបចំ​ឱ្យ​មាន​ពិធីបុណ្យ​ឬ​កម្មវិធី​ផ្សេងៗ​ ​អាជ្ញាធរ​ក្រោម​ជាតិ​ត្រូវ​ណែនាំ​ម្ចាស់​កម្មវិធី​៥​ចំណុច​ដូច​ខាងក្រោម​៖​

​១​. ​ណែនាំ​ម្ចាស់​កម្មវិធី​និង​ភ្ញៀវ​ឱ្យ​ចូលរួម​ការ​អនុវត្ត​វិធានការ​សុខាភិបាល​ ​ដូចជា​បំពាក់​ម៉ាស៊ីន​វាស់​ក​ម្តៅ​ស្វ័យប្រវត្តិ​ ​ឬ​ទែម៉ូ​ម៉ែត្រ​វាស់​កំដៅដោយដៃ​ ​ដាក់​អាល់កុល​ ​ឬ​ជែ​ល​លាងដៃ​ ​នៅ​គ្រប់​ច្រក​ចូល​ ​និង​ដាក់​អាល​កុ​ល​ ​ឬ​ជែ​ល​នៅ​ក្នុង​ទីតាំង​ប្រតិបត្តិការ​របស់​ខ្លួន​ ​និង​តម្រូវ​ឱ្យ​លាងដៃ​ជា​ញឹកញាប់​ ​ជាពិសេស​បន្ទាប់ពី​បាន​ប៉ះពាល់​វត្ថុ​ផ្សេងៗ​ក្រោយពេល​ចូល​បន្ទប់ទឹក​ ​និង​មុន​ពេល​បរិភោគអាហារ​។​

​២​. ​រៀបចំ​ទីតាំង​ឈរ​ ​ឬ​អង្គុយ​សម្រាប់​ភ្ញៀវ​ ​និង​អ្នកបំរើ​សេវាកម្ម​ក្នុង​ពិធី​ ​ដោយ​រក្សា​គ​ម្លា​ត​សុវត្ថិភាព​បុគ្គល​ឱ្យ​បាន​យ៉ាងតិច​១​.​៥​ម៉ែ​ត​ឡើង​ទៅ​ពី​បុគ្គល​ម្នាក់​ទៅ​ម្នាក់​។​ ​រៀបតុ​អាហារ​ដោយ​កំណត់​ចំនួន​ភ្ញៀវ​អង្គុយ​ត្រឹម​ប្រាំ​នាក់​ក្នុង​មួយ​តុ​ដែល​ទំលាប់​ពីមុន​អង្គុយ​១​០​នាក់​។​

​៣​. ​ធ្វើ​ដិ​សណ្ឋារកិច្ច​ត្រូវធ្វើ​តាម​ទំនៀម​ទំ​លាប់​ប្រពៃណី​ខ្មែរ​ ​ដោយ​លើកដៃ​សំពះ​ ​ចៀសវាង​ការ​ចាប់ដៃ​ ​ឱប​គ្នា​ជាដើម​។​

​៤​. ​ដាក់​បង្ហាញ​នូវ​ស្លាក​សញ្ញា​ណែ​នាំការ​ពាក់​ម៉ាស់​ ​និង​រក្សា​អនាម័យ​ដៃ​ស្អាត​ ​និង​ណែនាំ​អនាម័យ​ពេល​ក្អក​ ​កណ្តាស់​ ​នៅ​គ្រប់​ច្រក​ចូល​ ​និង​ទីតាំង​ដែល​អាច​មើលឃើញ​ទាំងអស់គ្នា​។​

​៥​. ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​ ​ត្រូវ​ចាត់​កម្លាំង​សមត្ថកិច្ច​ធ្វើការ​តាមដាន​ ​និង​ណែនាំ​ដល់​ម្ចាស់​កម្មវិធី​បុណ្យ​ផ្សេងៗ​ ​កម្មវិធី​អាពាហ៍ពិពាហ៍​ ​និង​ភ្ញៀវ​ចូលរួម​បន្ថែម​ទៀត​ក្នុងពេល​​ពិធី​ ​ដើម្បី​ធានា​​ការ​អនុវត្ត​វិធានការ​សុខាភិបាល​ក្នុង​ពេល​រៀបចំ​កម្មវិធី​សង្គម​នានា​ឱ្យ​បាន​ម៉ឺង​ម៉ាត់​ជាទីបំផុត​៕​

ADD YOUR COMMENT

Your email address will not be published. Required fields are marked *