អ្នកណាមិនភ័យ កំពុងបើកឡានសុខៗ ស្រាប់តែពស់វារអើតក្បាលនៅក្រៅបង្អួច (មានវីដេអូ)

អូស្ត្រាលី៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងការភ្ញាក់ផ្អើល និងអស់សំណើច ជុំវិញនឹងវីដេអូឃ្លីបមួយ ដែលថតបង្ហោះចែកចាយនូវសកម្មភាព ពស់មួយក្បាលវារអើតក្បាលនៅក្រៅបង្អួចឡាន។ តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងដោយនាង Rachael Pace នៅលើដងផ្លូវមួយកន្លែង ស្ថិតក្នុងរដ្ឋ New South Wales នៃប្រទេសអូស្ត្រាលី ហើយយកទៅបង្ហោះចែកចាយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។
By
January 12, 2021

អាយុ​មិនសម​នឹង​ទេពកោសល្យ! ​ទើប​តែ ៤ ឆ្នាំសោះ​ កុមារា​នេះ​ អាច​គូរ​​​រូប​​បាន​​​ស្អាតៗ​​​​ម្លឹង​​​ទៅ​​​ហើយ ​(មានវីដេអូ)

ស៊ែប៊ី៖ កុមារម្នាក់ឈ្មោះ Dusan Krtolica ដែលរស់នៅក្នុងប្រទេសស៊ែប៊ី មានជំនាញគូររូបបានតាំងពីរអាយុ ២ ឆ្នាំ គាត់បានទទួលការកោតសរសើរយ៉ាងច្រើនពីសំណាក់មហាជន ដោយសារទេពកោសល្យដ៏អស្ចារ្យរបស់គាត់។ រហូត​មកដល់ពេលនេះ ក្មេងប្រុសម្នាក់នេះមានអាយុ ១៦ ឆ្នាំំ ហើយគំនូរនីមួយៗរបស់គាត់ភាគច្រើនគឺ ជាគំនូរបែបធម្មជាតិ និងសត្វផ្សេងៗជាមួយនឹងការឆ្នៃប្រឌិតដ៏អស្ចារ្យមានភាពទាក់ទាញខ្លាំង។ គួរឱ្យដឹងដែរថា កុមារ
By
January 12, 2021

សមត្ថកិច្ច កំពុងកំណត់មុខសញ្ញាជនសង្ស័យមួយក្រុម ដែលលួច​ដោះយកកងដៃនិងខ្សែកសិស្សសាលាឫស្សីកែវ (វីដេអូ)

ភ្នំពេញ៖នៅថ្ងៃទី៩​ ខែមករា​ ឆ្នាំ២០២១​ វេលាម៉ោង៧៖១៥នាទី​ នៅចំណុចផ្លូវបេតុង​ ភូមិមិត្តភាព​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ ពិតជាមានករណីលួងលោមក្មេងស្រីដើម្បីដោះយកគ្រឿងអលង្កា​ ប្រាកដមែន ។ យោងតាមក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងកាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ថា ជនរងគ្រោះឈ្មោះ​ ម៉ៅ​
By
January 12, 2021

អត់ញញើតសោះ! អ្នកទេសចរ ព្យួរសាច់ជន្លមាត់ក្រពើ ដែលធ្វើឲ្យវាងើបចេញពីទឹក និងគ្រលែងខ្លួនដូចកំពុងរាំ (មានវីដេអូ)

អូស្ត្រាលី៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានសម្ដែងការអស់សំណើច និងភ័យខ្លាចបន្ដិចបន្ដួច ជុំវិញនឹងវីដេអូឃ្លីបមួយ ដែលថតបង្ហោះចែកចាយនូវសកម្មភាព ក្រពើមួយក្បាលព្យាយាមងើបចេញពីទឹក ដើម្បីសុីសាច់មួយដុំ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងដោយអ្នកទេសចរម្នាក់ ដែលជិះលើទូកកម្សាន្តលេងជាមួយគេដទៃទៀត នៅតំបន់ Territory ខាងជើង នៃប្រទេសអូស្ត្រាលី ហើយយកទៅបង្ហោះចែកចាយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាក់ស្ដែងតាមរយៈ​វីដេអូឃ្លីប បង្ហាញឲ្យឃើញថា
By
January 11, 2021

ចង់ល្បីម្នាក់ទៀតហើយ អួតអាងជាសមត្ថកិច្ច រួចដកកាំភ្លើងភ្ជង់គំរាមយុវជនម្នាក់ គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច

ភ្នំពេញ៖ចង់ល្បីម្នាក់ទៀតហើយ មែនទេ ? ខណៈបុរសម្នាក់ អួតអាង ថា ខ្លួនជាមន្ត្រីកងរាជអាវុធហត្ថនិងមានតួនាទីជានាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ បានដកកាំភ្លើងភ្ជង់គំរាមយុវជនម្នាក់ គ្រាន់តែរឿងគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួច សោះ ។ ប្រជាពលរដ្ឋ សម្តែងការហួសចិត្តយ៉ាងខ្លាំងចំពោះឥរិយាបថ សមត្ថកិច្ចរូបនេះ ដែលអាងខ្លួនជាសមត្ថកិច្ច ហ៊ានដកកាំភ្លើងគំរាមប្រជាពលរដ្ឋ ខណៈពេលនេះ ស្គាល់ទាំងមុខ ស្គាល់ទាំងផ្លាកលេខឡាន
By
January 11, 2021

COVID-19 នៅកម្ពុជា មានករណីវិជ្ជមានថ្មី ១ករណី (ពលករមកពីប្រទេសថៃ) ជាសះស្បើយ ៣នាក់ ( ២នាក់ ពលករមកពីប្រទេសថៃ)

គិតត្រឹមព្រឹកថ្ងៃទី ១១ មករា ២០២១ ចំនួនអ្នកឆ្លងសរុប៖ ៣៩២នាក់ ចំនួនអ្នកជាសះស្បើយ៖ ៣៧៤នាក់
By
January 11, 2021

ប្អូនថ្លៃវាយបងថ្លៃ២អង្រែបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅខណ្ឌ៧មករា

ភ្នំពេញ៖ សេចក្ដីរាយការណ៍បានដឹងនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះថា មានករណី បងថ្លៃបានស្លាប់ភ្លាមៗនៅកន្លែង ខណៈដែល ត្រូវប្អូនថ្លែនសងអង្រែចំក្បាល់ចំនួនពីរអង្រែ។ ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០ នៅចំណុចផ្ទះលេខ១២៧ តាមបណ្ដោយផ្លូវ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
By
September 4, 2020

អតីតប្ដីជិះម៉ូតូតាមចាក់សម្លាប់ប្រពន្ធ រួចអារក ខ្លួនឯង នៅស្រុកអង្គស្នួល បន្សល់ទុកកូន២នាក់

កណ្ដាល៖ ករណីឃាតកម្មមួយបានកើតឡើង បង្ករការភ្ញាក់ផ្អើលទាំងយប់ ដែលបុរសជាអតីតប្ដីបានធ្វើសកម្មភាពជិះម៉ូតូដេញចាក់ប្រពន្ធ បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម នៅនឹងកន្លែងកើតហេតុ រួចក៏អារ.ក សម្លាប់ខ្លួនឯង តែនៅមានដង្ហើម ត្រូវបានពលរដ្ឋ និងសមត្ថកិច្ចឃើញទាន់យកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ប្រភពព័ត៌មានច្បាស់ការបានឲ្យដឹងថា មូលហេតុដែលកើតមានអំពើរឃាតកម្មនេះ កើតឡើងដោយបុរសជាប្តីសុំត្រូវជាមួយប្រពន្ធតែនាងមិនព្រម ពោលគឺប្រចណ្ឌ ។ ប្រភពដដែលបានបន្តរទៀតថា ដំបូងឡើយប្ដីប្រពន្ធទាំងពីរនាក់នេះបានចែកផ្លូវគ្នាមួយរយៈ ហើយក្រោយមកខាងបុរសជាប្ដីក៏សុំត្រូវគ្នាវិញ
By
September 4, 2020

ឥណ្ឌាទិញប្រព័ន្ធកាំជ្រួចទំនើបតំលៃ៣៨០លានដុល្លារ ខណៈតានតឹងនៅព្រំដែនជាមួយចិន

ឥណ្ឌា៖ ឥណ្ឌាបានចុះហត្ថលេខាជាមួយក្រុមហ៊ុនឯកជន ដើម្បីបញ្ជាទិញប្រព័ន្ធកាំជ្រួចហ្វូងបញ្ជានាំផ្លូវធុន Pinaka ក្រោយពេលស្ថានភាពជម្លោះព្រំដែនជាមួយចិន ត្រូវបានគេមើលឃើញថាកាន់តែកើនកម្ដៅ។ ផ្អែកតាមការចុះផ្សាយទីភ្នាក់ងារព័ត៌មាន indianexpress ក្រសួងការពារជាតិឥណ្ឌាបានប្រកាសកាលពីម្សិលមិញថា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងតំលៃ៣៨០លានដុល្លារ ជាមួយក្រុមហ៊ុនឥណ្ឌាចំនួន៣ រួមមាន Tata Power Company, Larsen & Toubro and
By
September 4, 2020

រដ្ឋាភិបាលបារាំងបង្ហាញផែនការលើកស្ទួយសន្ទុះសេដ្ឋកិច្ចឡើងវិញ ក្នុងទំហំទឹកប្រាក់១១៨ពាន់លានដុល្លារ

បារាំង៖ នាយករដ្ឋមន្រ្តីបារាំងលោក ហ្សង់ កាស្តិច បានបង្ហាញផែនការលម្អិតមួយនៅ ថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ដែលនៅក្នុងផែនការនេះ រដ្ឋាភិបាលទីក្រុងប៉ារីសគ្រោងចំណាយប្រាក់១១៨ពាន់លានដុល្លារ និង សង្ឃឹមស្តារសេដ្ឋកិច្ចបារាំងពីពេលនេះទៅឆ្នាំ២០២២ខាងមុខ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ។ រដ្ឋាភិបាលបារាំងបច្ចុប្បន្នបាននឹងកំពុងផ្តោតការយកចិត្តទុកជាសំខាន់ លើការលើកស្ទួយសន្ទុះសេដ្ឋកិច្ចប្រទេសរបស់ខ្លួនឡើងវិញ
By
September 4, 2020