អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង២០.៧លាននាក់ ក្នុងនោះស្លាប់ជាង៧៥ម៉ឺននាក់ និងជាសះស្បើយជាង១៣.៦លាននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន២០លាន៧៩ម៉ឺន៤ពាន់៨៣១ករណី ក្នុងនោះមានអ្នកជំងឺសរុបចំនួន៧៥ម៉ឺន ២ពាន់៣៧២នាក់ ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣លាន៦៩ម៉ឺន៥ពាន់៣៨៨នាក់ នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ។ ខាងក្រោមនេះជាឈ្មោះ និង លេខរៀងនៃបណ្តាប្រទេសដែលមានចំនួនអ្នកស្លាប់
By
August 13, 2020

អាជ្ញាធរសុខាភិបាលរុស្ស៊ីបញ្ជាក់ថា បុគ្គលិកពេទ្យនឹងទទួលការចាក់វ៉ាក់សាំង COVID-19 មុនគេ ក្នុងរយៈពេលពីរសប្ដាហ៍ខាងមុខ

រុស្ស៊ី៖ អាជ្ញាធរសុខាភិបាលរុស្ស៊ី នៅថ្ងៃពុធនេះ បានច្រានចោលការព្រួយបារម្ភរបស់ក្រុមអ្នកជំនាញលោកខាងលិច ជុំវិញប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងរបស់ខ្លួន ដោយអះអាងថា ក្រុមបុគ្គលិកពេទ្យរុស្ស៊ីមួយចំនួន នឹងទទួលបានការចាក់វ៉ាក់សាំងមុនគេ ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខទៀត នេះបើតាមសារព័ត៌ មាន CNA នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ។ ទន្ទឹមគ្នា រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ី
By
August 13, 2020

លោក ចូ បៃដិន និងលោកស្រី កាម៉ាឡា ហារីស ប្តេជ្ញាកសាងសហរដ្ឋអាម៉េរិកឡើងវិញ អំឡុងពេលធ្វើយុទ្ធនាការលើកដំបូងរួមគ្នា

សហរដ្ឋអាម៉េរិក៖ លោក ចូ បៃដិន និងលោកស្រី កាម៉ាឡា ហារីស បានចាប់ផ្តើមការប្រកួតប្រជែងរួមគ្នា សម្រាប់តំណែងនៅសេតវិមាន នៅថ្ងៃពុធនេះ ដោយលោកស្រី ហារីស បាននិយាយថា ពលរដ្ឋអាម៉េរិកកំពុងស្រែកទាមទារឱ្យមានថ្នាក់ដឹកនាំមួយ ដើម្បីជម្នះត្រីវិបត្តិ គឺសុខភាព ភាពអយុត្តិធម៌ពូជសាសន៍ និង សេដ្ឋកិច្ចដែលកំពុងរងការបំផ្លាញ
By
August 13, 2020

លោក ដូណាល់ ត្រាំ ស្នើឱ្យបើកសាលារៀនជាថ្មីម្តងទៀត ហើយសន្យាថា នឹងផ្តល់មាស់ការពារ១២៥លាន

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអំពាវនាវសាជាថ្មីម្តងទៀតអោយបើកសាលារៀនឡើងវិញ ហើយថែមទាំងបន្តជម្រុញឱ្យសភាបញ្ឈប់ការផ្តល់មូលនិធិ COVID-19 ដល់សាលារៀន ប្រសិនបើនៅតែបន្តបិទទ្វាររហូតដល់រដូវស្លឹកឈើជ្រុះនោះ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ។ ការកត់សម្គាល់បែបនេះរបស់លោក ដូណាល់ ត្រាំ ត្រូវបានធ្វើឡើងនៅថ្ងៃពុធនេះ
By
August 13, 2020

មនុស្ស៤នាក់ទៀត ត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩ថ្មី នៅប្រទេសកម្ពុជាក្នុងថ្ងៃនេះ

ក្រសួងសុខាភិបាល៖ យោងតាមក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ សីហា ឆ្នាំ២០២០ គេបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤នាក់បន្ថែម ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបមានចំនួន២៧២នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីទាំង៤នាក់នោះ មាន៣ជាជនជាតិខ្មែរមកពីប្រទេសរុស្សី និងបានបន្តដំណើរតាមជើងយន្តហោះកាលពីថ្ងៃ១៩ កក្កដា ឆ្នាំ២០២០ និងម្នាក់ទៀតជាជនជាតិខ្មែរ ធ្វើដំណើរមកពីសហប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃ២៣ កក្កដា ឆ្នាំ២០២០។ ពួកគេកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ។ នៅថ្ងៃនេះ
By
August 13, 2020

ស្លាប់មនុស្ស៥នាក់ និងរបួស២នាក់ ក្នុងករណីបាក់ដងសន្ទួច នៅការដ្ឋានសំណង់អគារក្នុងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ យ៉ាងហោចណាស់មនុស្ស ៥នាក់បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍បាក់ដងសន្ទូចនៅក្នុងការដ្ឋានសំណង់អគារមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះបើយោងតាមស្នងការនគរបាលខេត្តបន្ទាយមានជ័យលោក អាត់ ខែម ថ្លែងប្រាប់បណ្តាញព័ត៌មាន នៅមុននេះបន្តិច។ យោងតាមព័ត៌មានបឋមពីសមត្ថកិច្ចបានឱ្យដឹងបឋមថា ក្រៅពីអ្នកស្លាប់ ៥នាក់ហើយនោះ មានមនុស្ស២នាក់ទៀតបានរងរបួស។ បច្ចុប្បន្នក្រុមសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានកំពុងប្រតិបត្តិការជួយសង្គ្រោះ។
By
August 12, 2020

លោក ចូ បៃដិន សម្រេចជ្រើសរើសអនុប្រធានាធិបតីសហរដ្ឋអាម៉េរិកជាស្រ្តីស្បែកខ្មៅដំបូងបំផុត

សហរដ្ឋអាម៉េរិក៖ លោក ចូ បៃដិន បានជ្រើសរើសយកលោកស្រី ខាម៉ាឡា ហារីស ធ្វើជាបេក្ខភាពអនុប្រធានាធិបតីរបស់លោក ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីថ្មីរបស់សហរដ្ឋអាម៉េរិកនៅថ្ងៃទី០៣ ខែវិច្ឆិកាខាងមុខ នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ។ ជាមួយគ្នានេះ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ចូ
By
August 12, 2020

សហរដ្ឋអាម៉េរិកចំណាយប្រាក់បន្ថែម១.៥ពាន់លានដុល្លារ ដើម្បីបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុនផលិតឱសថ ម៉ូឌែណា ចំនួន១០០លានដប

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនស្រាវជ្រាវឱសថ ម៉ូឌែណា ដើម្បីទទួលបានវ៉ាក់សាំង COVID-19 ចំនួន១០០លានដប ក្នុងទំហំទឹកប្រាក់ប្រមាណ១.៥ពាន់លានដុល្លារ នេះបើតាមក្រុមហ៊ុន និង សេតវិមានចេញផ្សាយដោយសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ។ ក្រៅពីកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ម៉ូឌែណា សហរដ្ឋអាម៉េរិកក៏បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ចនសុន អ៊ែន ចនសុន
By
August 12, 2020

ការបញ្ជាទិញវ៉ាក់សាំង COVID-19 ទុកជាមុនកើនឡើងដល់ ៥.៧ពាន់លានដូស ក្នុងនោះអាម៉េរិកបញ្ជាទិញ ពីអឺរ៉ុបច្រើនជាងគេ

សហរដ្ឋអាម៉េរិក៖ បើទោះជាមិនទាន់មានវ៉ាក់សាំង COVID-19 ណាមួយ កំពុងស្ថិតនៅក្រោមការអភិវឌ្ឍ ដែលបង្ហាញពីប្រសិទ្ធភាពក្នុងការធ្វើតេស្ដលើមនុស្សក៏ដោយ ប៉ុន្តែយ៉ាងហោច៥.៧ពាន់លានដបត្រូវបានបញ្ជាទិញនៅជុំវិញពិភពលោក នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ។ របាយការណ៍ពីការបញ្ជាទិញវ៉ាក់សាំងទុកមុននេះ ត្រូវបានបញ្ចេញបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីភាពជោគជ័យ នៃការផលិតបានសម្រេចនូវវ៉ាក់សាំងឈ្មោះ «Sputnik V»
By
August 12, 2020

នាយករដ្ឋមន្ត្រីនូវែលសេឡង់បិទសកម្មភាពសង្គម សាជាថ្មីក្នុងទីក្រុង អុកលែន ក្រោយរកឃើញករណីឆ្លងថ្មីនៃ COVID-19 ក្នុងសហគមន៍

នូវែលសេឡង់៖ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចាស៊ីនដា អាឌើន នៅថ្ងៃអង្គារនេះ បានចេញប្រកាសមួយឲ្យបិទសកម្មភាពសង្គមនៅក្នុងទីក្រុង អុកលែន ដែលជាទីក្រុងធំបំផុតរបស់ប្រទេសមួយនេះ នេះបើតាមសារព័ត៌មានរ៉យទ័រនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ។ ការបិទសកម្មភាពសង្គមនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីអាជ្ញាធរបានរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ដែលបានឆ្លងក្នុងសហគមន៍ ក្រោយពីគ្មានករណីឆ្លងទាល់តែសោះអស់រយៈពេល១០២ថ្ងៃមកហើយ ។
By
August 12, 2020