យុវជនម្នាក់លេងទឹកមិនប្រយ័ត្នត្រូវទឹកហូរបោកគាបចូលរូងថ្មស្លាប់បាត់បង់ជីវិត!

ព្រះវិហារ៖ យុវជនម្នាក់ បានមកលេងទំនប់បង្ហៀរទឹកតេជោបុស្សស្បូវ មិនបានប្រយ័ត្ន ត្រូវទឹកហូរគួចបោកគាបចូលក្នុងរូងថ្ម ស្លាប់បាត់បង់អាយុជីវិត។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៨ :០០ នាទី យប់ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២១ ក្នុងភូមិបុស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជនរងគ្រោះមានឈ្មោះ ជុំ មិថុនា ភេទ ប្រុស អាយុ ១៩ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

បច្ចុប្បន្នសព ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Add a Comment

Your email address will not be published. Required fields are marked *