នៅក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់, ក្រសួង-ស្ថាប័ន និងវិស័យឯកជន ត្រូវបានលើកទឹកចិត្តឱ្យធ្វើតេស្តរហ័ស
|សារាចរ ស្ដីពី ការពង្រឹងវិធានការគ្របគ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ១៩ ពិសេស ដើម្បីការពារអាយុជីវិត និងសុខភាពប្រជាពលរដ្ឋ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជាកំពុងបោះជំហានឆ្ពោះទៅកាន់ការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យនាពេលខាងមុខ រាជរដ្ឋាភិបាល សូមណែនាំដូចខាងក្រោម៖

